រថយន្ត​​៤​លាន​គ្រឿង កក​ស្ទះ​លើ​ផ្លូវ​ជាង​៥​ម៉ោង​នៅ​អង់គ្លេស ព្រោះ​មនុស្ស​សម្រុក​ចេញ​ពី​ក្រុង

  • 2018-07-22 06:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​​ប្រមាណ​៤​លាន​គ្រឿង កកស្ទះ​លើ​ផ្លូវ​ជាង​៥​ម៉ោង​នៅ​អង់គ្លេស នៅ​ពេល​ដែល​គ្រួសារ​ជា​ច្រើន​សម្រុក​ចេញ​ពី​ទីក្រុង​កាល​ពី​​​ថ្ងៃ​សុក្រ​ដើម្បី​ឈប់​សម្រាក​​ចុង​សប្តាហ៍ ទៅ​កាន់​តំបន់​ឆ្នេរ​ដើម្បី​គេច​ចេញ​​ការ​កើន​កម្ដៅ​ក្ដៅ​ខ្លាំង​ពុំ​ធ្លាប់​មាន។

ផ្លូវ​ M25 ដែល​មាន​រាង​ជា​រង្វង់​ដូច​ចិញ្ចៀន​ប្រវែង​ប្រមាណ ១៨៨ គីឡូម៉ែត្រ​ព័ទ្ធជុំវិញ​ទីក្រុង​ឡុង ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រថយន្ត​៣​គ្រឿង​បាន​បុកគ្នា​លើ​កំណាត់​ផ្លូវ​នេះ។

រថយន្ត​ជាង ៤ លាន​គ្រឿង​​អាច​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ​បាន​ត្រឹម ៨ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ។ មនុស្ស​ជា​ច្រើន​ត្រូវ​ដាច់​បាយ​ដាច់​ទឹក និង​ អ្នក​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​​ចុះ​ចេញ​ទី​រថយន្ត​ ក្រាល​កន្ទេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​នឹង​ចិញ្ចើម​ផ្លូវ​តែ​ម្តង។

ផែនចំណុច​ក្រហម ទីបង្ហាញ​ពី​​ការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​នៅ​ទូទាំង​ចក្រភព​អង់គ្លេស

ចក្រភព​អង់គ្លេស​បាន​ទទួល​រង​ឥទ្ធិពល​កំដៅ​ក្តៅ​ខ្លាំង​ដល់​ទៅ ៨៨ អង្សា​ហ្វារិនហាយ (ប្រហែល ៣១ អង្សា​សេ) គឺ​ជា​កំដៅ​ដែល​ក្តៅ​បំផុត​ពុំ​ធ្លាប់​មាន​នៅ​ប្រទេស​នេះ​គិត​ចាប់​តាំង​ពី​​ទសវត្ស​៨០​មក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត