អាណិតណាស់! ឈូឈូ យំបោកខ្លួននៅសាលារៀន ក្រោយឃើញគេបង្ហោះរូប ផាភួង ស្លាប់
- 2018-07-22 07:05:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតណាស់! ឈូឈូ យំបោកខ្លួននៅសាលារៀន ក្រោយឃើញគេបង្ហោះរូប ផាភួង ស្លាប់
ចន្លោះមិនឃើញ
កុមារី អាង សុជាតា ហៅ ឈូឈូ យំបោកខ្លួនក្រោយឃើញគេបង្ហោះរូបតារាសម្ដែង សឿន ផានផាភួង ត្រូវជាម្ដាយមីងស្លាប់កាលពីម្សិលមិញពាសពេញបណ្ដាញទំនាក់ទំនងសង្គម។
ជាមួយអារម្មណ៍មិនទាន់បាត់ភ័យនៅពេលឃើញគេយករូបម្ដាយទៅបង្ហោះថាស្លាប់នាងតូច ឈូឈូ បានរៀបរាប់ថា៖"ខ្ញុំភ័យតក់ស្លុតខ្លាំងណាស់បង ខ្ញុំកំពុងតែរៀននៅសាលាឃើញគេផ្ញើឲ្យភ្លាម ខ្ញុំយំបោកខ្លួនជ្រុះទូរស័ព្ទពីដៃ ញ័រដៃជើងធ្វើអ្វីអត់កើតទេបង។ មិនឲ្យខ្ញុំភ័យយ៉ាងម៉េចបើអ្នកបង្ហោះហ្នឹងធ្វើរូបគាត់ពណ៌សហើយ ដាក់ថា RIP ទៀត"។
មិនមែនតែកុមារី ឈូឈូ ទេដែលភ័យតក់ស្លុតស្ទើរលុះព្រលឹងនោះសូម្បីតែ អ្នកសិល្បៈ និងទស្សនិកជនមួយចំនួនដែលគាំទ្រ នាង ក៏មានអារម្មណ៍មិនខុសគ្នាប៉ុន្មានដែរ។ អ្នករួមអាជីពមួយ សឿន ផានផាភួង បានជជីកសួរដេញដោលគ្នាថា ជាការពិតមែនទេ ដែលតារាសម្ដែងរូបនេះស្លាប់។
ក្រោយពីជជែកសួរដេញដោលរួចមក ទើបទទួលបានពីអ្នកសិល្បៈដែលកំពុងតែថតរឿង ជាមួយ សឿន ផានផាភួង ថានេះគឺជាឈុតឆាកមួយដែលស្រីស្អាតរូបនេះសម្ដែងក្នុងរឿងសម្ពាយបុណ្យតែប៉ុណ្ណោះ នាងមិនបានស្លាប់ទេ។
ងាកមកសាមីខ្លួន សឿន សានផាភួង វិញបានបកស្រាយថា រូបភាពដែលស្លាប់គឺពួកម៉ាក នាង យកទៅបង្ហោះតែមិនបានសរសេររៀបរាប់ឲ្យអស់អត្ថន័យថាជាឈុតឆាកថតរឿង ទើបធ្វើឲ្យមានការស្លន់ស្លោភ័យបែបនេះ៕