បើ​តាម​មិត្ត​រួម​ក្រុម​ម្នាក់​ថា​ Mbappe ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​​ពេល​បច្ចុប្បន្ន

  • 2018-07-22 07:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tiemoue Bakayoko ជឿ​ជាក់​ថា​ Kylian Mbappe គឺ​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​លើ​លោក​​នា​ពេល​បច្ចុប្បន្ន​​មិន​មែន​ Ronaldo ឬ​ក៏​ Messi នោះ​ទេ។​

Bakayoko

Mbappe ស៊ុត​បញ្ចូល​ទី​សរុប​​៤​គ្រាប់​ និង​គ្រង​ពាន​កីឡាករ​វ័យ​ក្មេង​ប្រចាំ​កម្មវិធី​ និង​​ជួយ​បារាំង​ឈ្នះ​ ក្រូអាត​ ៤​ទល់​នឹង​២​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្លាយ​ជា​ជើង​​ឯក​ World Cup ឈ្នះ​២០១៨។ ទោះ​មាន​វ័យ​ត្រឹម​១៩​ឆ្នាំ​តែ​ខ្សែ​ប្រយុទ្ធ​ PSG បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី​មួយ​គិត​ចាប់​តាំង​ពី​ជំនាន់​វីរបុរស​ Pep ដែល​អាច​រក​គ្រាប់​នៅ​ពាន​រង្វាន់​​ពិភពលោក​។​

ព្រោះ​ហេតុ​ផល​ទាំង​នេះ​ ​ទើប​ Bakayoko អតីត​មិត្ត​រួម​ក្រុម​ Monaco និង​ជម្រើស​ជាតិ​បារាំង​គិត​ថា​តារា​ឆ្នើម​រូប​នេះ​ល្អ​ផ្ដាច់​គេ​នា​ពេល​បច្ចុប្បន្ន។​ "ខ្ញុំ​មិន​ភ្ញាក់ផ្អើល​​ទេ​សម្រាប់​ជោគជ័យ​របស់​ Mbappe ព្រោះ​គេ​គឺជា​កីឡាករ​កំពូល​ ទាំង​វ័យ​ឆ្លាត​ និង​មាន​ល្បឿន​លឿន។​ កុំ​ភ្លេច​ថា​គេ​មាន​វ័យ​ទើប​តែ​១៩​ឆ្នាំ​ប៉ុណ្ណោះ"។​ សមាជិក​ក្រុម​ Chelsea និយាយ​ដូច្នេះ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម