ច្រើនសន្លឹកសម្រស់ រ៉េត ស៊ូហ្សាណា កាន់តែស្រស់ស្អាតប្លែកជាងមុន

  • 2018-07-22 08:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់​តារា​ចម្រៀង​ រ៉េត ស៊ូហ្សាណា កាន់​តែ​ស្រស់​ស្អាត​ប្លែក​​ជាង​មុន​ ក្រោយ​ពី​​ទទួល​បាន​​​ឈ្មោះ​បោះ​សំឡេង​​​ជា​បន្តបន្ទាប់​ក្នុង​ផលិតកម្ម​ហង្ស​មាស។

ក្រៅ​​​ពី​មាន​ឈ្មោះ​ជា​តារា​ចម្រៀង​​ស្រី​​វ័យ​ក្មេង​មាន​រូប​សម្រស់​លេចធ្លោ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ហើយ​នោះ​​ រ៉េត ស៊ូហ្សាណា ក៏​ក្ដោប​បាន​តំណែង​តួឯក​ស្រី​​នៅ​ខ្សែភាពយន្ត​ភាគ​រឿង​"បិសាច​គួរ​ឲ្យ​ស្រឡាញ់" ទើប​​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ភាព​ល្បី​ល្បាញ​​​ក្នុង​អាជីព​ចម្រៀង​ និង​ថត​រឿង​​ បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​យីអ៊ុន​ឡើង​ស្រើតៗ​​​ដល់​ថ្នាក់​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន​ហៅ​នាង ថត​ស្ប៉ត​ស្ទើរ​​រក​ពេល​សម្រាក​មិន​ចង់​បាន។ រីឯ​ប្រាក់​ចំណូល​វិញ​ទទួល​បាន​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ ទើប​ធ្វើ​ឲ្យ​ រ៉េត ស៊ូហ្សាណា សប្បាយ​ចិត្ត​ហើយ​សម្រស់​កាន់​តែ​ស្រស់​ស្អាត​ឡើង​ទៅ​តាម​ទឹក​លុយ៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ពីIG ស៊ូហ្សាណា

អត្ថបទពេញនិយម