ធ្មេច​បើកៗ Oppo ជិត​ដាក់​បង្ហាញ​ម៉ូឌែល​ថ្មី F9/F9 Pro ទៀត​បាត់

  • 2018-07-23 03:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគជ័យ​ការ​បញ្ចេញ​ម៉ូឌែល F7 ក្រុមហ៊ុន​យក្ស​ Oppo ក៏​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​នាំ​យក​ស្មាតហ្វូន​ថ្មី​មួយ​ជំនាន់​ទៀត​គឺ F9/F9 Pro រំពឹង​បង្ហាញ​នា​ខែ​សីហា ឆ្នាំ ២០១៨។

ផ្អែក​តាម​រូបភាព Teaser បង្ហោះ​ផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ម៉ូឌែល​នេះ​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​នៅ​ខ្នង​ក្រោយ​អម​គ្រាប់ LED Flash នៅ​ចំហៀង ខណៈ​ទំហំ​កាមេរ៉ា​មុខ​ក៏​អាច​នឹង​វិវត្ត​កាន់​តែ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត ដូច​ដែល​អតិថិជន​ធ្លាប់​បាន​ដឹង​ត្រកូល F-series របស់ Oppo មាន​ចំណុច​ខ្លាំង​បំផុត​ត្រង់​មុខងារ Selfie នេះ​ឯង។

ស្ថិត​ក្នុង​កំណែ​ម៉ាស៊ីន​លេខ CPH 1823, CPH 1825, CPH 1881 ដោយ​ទាំង ៣ ខុស​គ្នា​ទៅ​តាម​ទំហំ​អង្គ​ចងចាំ ប៉ុន្តែ​ការ​កំណត់​ប្រព័ន្ធ​ដំណើរការ Bluetooth ដូច​បេះ​ដាក់​ទៅ​នឹង​ម៉ូឌែល F7/F7 Youth ក៏​ដូច​ជា Oppo R15 ចំណុច​នេះ​ហើយ​ក៏​យើង​អាច​សន្មត​បាន​ថា F9 ទំនង​ជា​រក្សា​ការ​ប្រើប្រាស់​ឈីប MediaTek Helio P60 (MT6771) ដដែល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា