Torres និង​ Iniesta ចាញ់​ប្រកួត​ដំបូង​នៅ​លីគ​ជប៉ុន​

  • 2018-07-23 01:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ទាំង​ពីរ​រូប​គឺ​ Andres Iniesta និង​ Fernando Torres បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​លីគ​កំពូល​ជប៉ុន​ J-League កាល​ពី​ម្សិលមិញ​ប៉ុន្តែ​សុទ្ធ​តែ​​​រង​លទ្ធផល​ខកចិត្ត។​

Iniesta ដែល​ឈ្នះ​ពាន​៣២​ជាមួយ​​ Barcelona ចូល​លេង​នៅ​៣២​នាទី​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ ​ Vissel Kobe ចាញ់​ Shonan Bellmare រហូត​៣​ទល់​នឹង​០។​ ដោយ​ឡែក​ Torres វិញ​ បាន​ប្ដូរ​ចូល​នៅ​វគ្គ​ទី​ពីរ​ដោយ​ក្រុម​របស់​គេ​ Sagan Tosu ក៏​ចាញ់​ ១-០ ដែរ​ទល់​នឹង Vegalta Sendai។​

មុន​មក​កាន់​ទឹកដី​អាស៊ី​ Iniesta មិន​ដែល​លេង​ឲ្យ​ក្រុម​ណា​ក្រៅ​ពី Barcelona ឡើយ​ ហើយ​គេ​គឺជា​វីរបុរស​សុទ្ធ​បញ្ចូល​ទី ហូឡង់​​ឲ្យ​ អេស្ប៉ាញ​ឈ្នះ World Cup ជា​ប្រវត្តិសាស្ត្រ​នៅ​ទឹកដី​អាហ្វ្រិក​។ ចំពោះ​ Torres វិញ​ធ្លាប់​លេង​នៅ​ Atletico, Liverpool, Chelsea និង​ AC Milan និង​ជា​វីរបុរស​ជួយ​អេស្ប៉ាញ​ឈ្នះ​ Euro កាល​ពី​ឆ្នាំ ២០០៨ ក្រោយ​យក​ឈ្នះ​អាល្លឺម៉ង់​៕

Torres
Iniesta

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន