៤​សប្តាហ៍​មិន​ចាញ់​សោះ​​ ទី​បំផុត​ Never Care ឈ្នះ​ជើង​ឯក​ AK2 Summer

  • 2018-07-23 02:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រើ​ពេល​អស់​​៤​សប្តាហ៍​ ទី​បំផុត​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក​ AK2 Summer Tournament 2018 រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​គឺ​ Never Care បន្ទាប់​ពី​ឈ្នះ​ក្រុម​ Incredibel Games នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

ក្រុម​ជើង​ឯក ជើង​ឯក​រង និង​ចំណាត់​ថ្នាក់​លេខ​៣​ថត​រូប​ជុំ​គ្នា

មុន​ឈាន​គ្រង​តំណែង​ជើង​ឯក​​ ក្រុម​ Never Care មិន​ធ្លាប់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ។ ក្នុង​​សប្តាហ៍​ទី​​មួយ​ ក្រុម​ខ្លាំង​ប្រចាំ​ប្រទេស​ Neverf Care បាន​យក​ឈ្នះ​ Imperial Return ​ដើម្បី​ឡើង​មក​វគ្គ​​៨​ក្រុម​​​​ចុង​ក្រោយ​។ ក្នុង​សប្តាហ៍​ទី​២ ជើង​ឯក​ពាន​អន្តរជាតិ​ Matic បាន​យក​​ឈ្នះ​​ក្រុម​ខ្លាំង​ Successful ដើម្បី​ឡើង​ទៅ​​កាន់​វគ្គ​​៤​ក្រុម​ចុង​ក្រោយ។ ដោយ​ឡែក​​វគ្គ​​៤​ក្រុម​ក្នុង​សប្តាហ៍​ទី​៣​ Never Care បាន​យក​ឈ្នះ​ក្រុម​ Vigorously ឡើង​វគ្គ​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំពោះ​ការ​ប្រកួត​សប្តាហ៍​ចុង​ក្រោយ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ Never Care បាន​បំបាក់​ The Infinity ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ឈ្នះ​​ក្រុម​ខ្លាំង​ Incredible Gaming​ ដើម្បី​ក្លាយ​ជា​ជើង​ឯក។ ដូច្នេះ​​ក្រុម Never​ Care​ ជា​ជើង​ឯក​ និង​ក្រុម​ Incredible Gaming ជា​ជើង​ឯក​រង​ ហើយ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​ The_Infinity។ កីឡាករ​ អេង មុន្នីនាថ របស់​​ Never​ ​Care ក្លាយ​ជា​កីឡាករ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម