“Mamma Mia 2” និង "The Equalizer 2” ប្រដេញ​​ប្រកិត​គ្នា​លើ​ដំណែង​កំពូល​តារាង​ Box Office

  • 2018-07-23 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​មុន​ ភាពយន្ត​ថ្មី​ៗ​ដូច​ជា "Mamma Mia: Here We Go Again”, “The Equalizer 2” និង "Unfriended: Dark Web” ទើប​តែ​ចាប់​ដាក់​បញ្ចាំង ធ្វើ​ឲ្យ​ភាពយន្ត​ទាំង​នេះ​បាន​ជាប់​ឈ្មោះ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ​សប្ដាហ៍។ "Mamma Mia 2” រក​ចំណូល​បាន ៣៤,៤​លាន​ដុល្លារ គឺ​តិច​ជាង "The Equalizer 2” ដែល​រក​ចំណូល​បាន ៣៥,៨​លាន​ដុល្លារ ក៏​ប៉ុន្តែ​សន្ទុះ​នៃ​ការ​ចូល​ទស្សនា​និង​ភាព​ល្បី​ល្បាញ​នៃ​ភាពយន្ត​គឺ​ប្រហាក់​ប្រហែល​គ្នា។

ឈុត​ឆាក​ក្នុង​រឿង "Mamma Mia: Here We Go Again"

“Mamma Mia 2” គឺ​ជា​ភាពយន្ត​បែប​មនោសញ្ចេតនា​កំប្លែង ដែល​បាន​ចូលរួម​សម្ដែង​សុទ្ធ​តែ​ពី​តារា​ល្បី​នៅ​ហូលីវូដ អម​ដោយ​បទ​ចម្រៀង​ចេញ​ពី​សាច់​រឿង​ជា​ច្រើន​បទ។ នេះ​គឺ​ជា​ភាពយន្ត​វគ្គ​បន្ត​ពី​វគ្គ​ចាស់​ដែល​បាន​​បញ្ចេញ​តាំង​ពី​ឆ្នាំ ២០០៨​ មក​ម្ល៉េះ​។ ចំណែក​ឯ​ភាពយន្ត "Equalizer 2” វិញ​គឺ​ជា​ភាពយន្ត​បែប​វាយ​តប់​បាញ់​ប្រហារ​ បន្ត​ពី​វគ្គ​ចាស់​ដែល​បាន​បញ្ចេញ​នៅ​ឆ្នាំ ២០១៤។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០ លើ​ Box Office៖

១០. “Sorry to Bother You” ប្រាក់​ចំណូល​ ២,៨​លាន​ដុល្លារ

៩. “Unfriended: Dark Web” ប្រាក់​ចំណូល​ ៣,៥​លាន​ដុល្លារ

៨. “The First Purge” ប្រាក់​ចំណូល​ ៥​លាន​ដុល្លារ

៧. “Skyscraper” ប្រាក់​ចំណូល​ ១១​លាន​ដុល្លារ

៦. “Jurassic World: Fallen Kingdom” ប្រាក់​ចំណូល ១១​លាន​ដុល្លារ

៥. “Incredibles 2” ប្រាក់​ចំណូល ១១,៥​លាន​ដុល្លារ

៤. “Ant-Man and the Wasp” ប្រាក់​ចំណូល​ ១៦,១​លាន​ដុល្លារ

៣. “Hotel Transylvania 3: Summer Vacation” ប្រាក់​ចំណូល​ ២៣,២​លាន​ដុល្លារ

២. “Mamma Mia! Here We Go Again” ប្រាក់​ចំណូល​ ៣៤,៤​លាន​ដុល្លារ

១. “The Equalizer 2” ប្រាក់​ចំណូល ៣៥,៨​លាន​ដុល្លារ

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

​​

ប្រភព៖ imdb   ប្រែ​សម្រួល៖ ធារ៉ូ