ល្ងាច​នេះ​ U15 កម្ពុជា កម្ដៅ​សាច់​ដុំ​ជា​មួយ U19 UITM របស់​ម៉ាឡេស៊ី

  • 2018-07-23 02:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U15 កម្ពុជា ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Lee Tae Hoon នឹង​ត្រូវ​ជួប​ក្រុម U-19 UITM របស់​ម៉ាឡេស៊ី ​នៅ​វេលា​ម៉ោង ៤:៣០ នាទី​ល្ងាច​នេះ​ក្នុង​ជំនួប​​មិត្ត​ភាព​កម្ដៅ​សាច់ដុំ​នៅ​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី។

ក្រុម U-15 កម្ពុជា

​ក្រុម​បាល់ទាត់ U15 កម្ពុជា​បាន​ខក​ចិត្ត​យ៉ាង​ខ្លាំង​កាល​ប្រកួត​មិត្ត​ភាព​ថ្ងៃ​ទី​២០ ខែ​កក្កដា ដោយ​ចាញ់​ក្រុម U16 ជម្រើស​ជាតិ​ម៉ាឡេស៊ី ៤-០ ។ ដោយ​ឡែក​ល្ងាច​នេះ​ជា​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​លើក​ទី​២ មុន​ពេល​ទៅ​ចូល​រួម​ប្រកួត​ពាន AFF U-15 Championship 2018 នៅ​ទឹក​ដី​ប្រទេស​ឥណ្ឌូណេស៊ី។

​ក្រុម U15 កម្ពុជា នឹង​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨​ ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​ពាន AFF U-15 Championship 2018 ​​ចន្លោះ​ពី​ថ្ងៃ​​ទី​២៩ ​ខែ​កក្កដា ​ដល់​ថ្ងៃ​ទី១១ ខែ​សីហា ឆ្នាំ​២០១៨។ ​ក្រុម​ U-15 កម្ពុជា​ស្ថិត​នៅ​ពូល A ជា​មួយ​​ម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី វៀតណាម ទីម័រខាងកើត ហ្វីលីពីន និង​មីយ៉ាន់ម៉ា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​