ទោះ​ជា​នៅ​ចម្ងាយ​រាប់​គីឡូ​ម៉ែត្រ​ពី​គ្នា Taylor Swift នៅ​តែ​មិន​ភ្លេច​ជូនពរ​​ Selena Gomez ថ្ងៃ​កំណើត

  • 2018-07-23 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​រវល់​នឹង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​យ៉ាង​ណា​ក្ដី Taylor Swift នៅ​តែ​មិន​ភ្លេច​ថ្ងៃ​កំណើត​របស់​មិត្តភ័ក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ខ្លួន Selena Gomez ដោយ​បាន​បង្ហោះ​រូប​នំ​ខួប​កំណើត​គួរ​ឲ្យ​ស្រលាញ់​នៅ​លើ​ Instagram Story​។

នៅ​លើ​រូប​ថត​នោះ​ Taylor បាន​សរសេរ​ដូច្នេះ​ថា "តើ​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ចម្ងាយ​បញ្ឈប់​ខ្ញុំ​ ពី​ការ​អបអរ​ថ្ងៃ​កំណើត​? ខ្ញុំ​អាច​​ប៉ុន្តែ​ហេតុ​អ្វី​ខ្ញុំ​​ចង់​ធ្វើ​បែប​នេះ"។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​គឺ​ ឃ្លា​ទី​២ "I mean I could but why would I want 2” គឺ​ជា​ទំនុក​ច្រៀង​នៅ​ក្នុង​បទ "Hand To Myself” របស់ Selena Gomez។

រូប​ដែល Taylor បាន​បង្ហោះ

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Taylor ក៏​ដាក់​ឈ្មោះ​លើ​នំ​ថា "Gomez or Go Home” ដែល​ស្រដៀង​នឹង​ពាក្យ "Go Hard or Go Home”។ នេះ​បញ្ជាក់​ថា​ទំនាក់ទំនង​មិត្តភ័ក្ដិ​របស់​អ្នក​ទាំង​ពីរ​ ពិត​ជា​ផ្អែម​ល្ហែម​ដល់​ហើយ។

ក្រៅ​ពី​ Taylor ក៏​មាន​តារា​ល្បីៗ​​មួយ​ចំនួន​ក៏​បាន​ បង្ហោះ​រូបភាព​អប​អរ​ថ្ងៃ​កំណើត​ដល់​ Selena ផង​ដែរ ដែល​មាន​ដូច​ជា តារា​ចម្រៀង Grace Vanderwaal និង​ Paris Hilton ជាដើម៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ