ទម្លាយវិធីគណនាលំដាប់ពិន្ទុបាក់ឌុប កុំឲ្យសិស្សយល់ច្រឡំទៀត

  • 2018-07-23 07:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​លទ្ធផល​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ខាងមុខនេះ ក្រសួង​អប់រំ បាន​បង្ហាញ​វិធី​គណនា​លំដាប់​ពិន្ទុ ដើម្បី​កុំ​​ឲ្យ​មាន​ការ​យល់​ច្រឡំ​ត​ទៅ​ទៀត​។

នេះជាវិធីគណនា​ងាយ​បំផុត​ សម្រាប់​សិស្ស​ទាំង​អស់​គ្នា​អាច​មើល​របៀប​គណនា និង​ពន្យល់​យ៉ាង​ច្បាស់​តាមរូបមន្តខាងក្រោម៖

PR = [(n – i +1) / n ] x 100

ក្នុងរូបមន្តខាងលើ៖

  • PR ជាលំដាប់ពិន្ទុ 

  • n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់ 

  • i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់

ឧទាហរណ៍ ៖ នៅឆ្នាំ២០១៥ មានបេក្ខជនដែលបានមកប្រឡង ៨៨ ៤៨៨ នាក់ តើបេក្ខជនម្នាក់ឈ្មោះ សុក ថា ដែលបានចំណាត់ថ្នាក់ទី១១ មានលំដាប់ពិន្ទុប៉ុន្មាន ? 

ចម្លើយ ៖ លំដាប់ពិន្ទុរបស់បេក្ខជនឈ្មោះ សុក ថា គឺ

PR = [(88488 – 11 + 1) / 88488] x 100 = 99.988

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម