និស្សិតមួយក្រុមបង្កើតកម្មវិធី Cosplay និងសម្ដែងរឿងល្បីៗរបស់ហូលីវូដ រកប្រាក់ជួយកុមារកំព្រា

  • 2018-07-23 08:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិតផ្នែកទំនាក់​ទំនង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ២ ថ្នាក់ នឹងត្រៀមខ្លួនបង្ហាញឈុត Cosplay និងសម្ដែ រឿងល្បីៗរបស់ Hollywood ដើម្បីរៃអង្គាសថវិការសម្រាប់ឧបត្ថម្ភដល់កុមារកំព្រាក្នុងអង្គការមួយកន្លែង នាថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៨ នេះ។

រូបតំណាង

កម្មវិធីនេះក៏ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​បង្កើត​កម្មវិធី​បង្រួប​បង្រួមនិស្សិត និង​សាធារណ​ជន​តាមរយៈ​ការ​សម្ដែង​មួយ​ឈ្មោះ​ថា Cosplay ដោយយកឈុត និងសាច់រឿងសម្ដែងផ្ទាល់ បង្កើតដោយក្រុមនិស្សិតខាងលើ មកសម្ដែងទស្សនាកម្សាន្ត ដោយគ្រាន់តែចំណាយថវិការផ្ទាល់ខ្លួនទិញសំបុត្រចូលរួមម្នាក់ ១ ដុល្លារតែប៉ុណ្ណោះ។ ក្រោយពីបញ្ជប់កម្មវិធី ថវិការដែលទទួលបានពីការជាវសំបុត្រ និងសប្បុរសធម៌នឹងផ្ទល់ជូនទៅអង្គការ វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ (The Khmer Artist for Children Organization) ដែល​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ផ្នែក​សិល្បៈ​រូប​ភាព​ដល់​កុមារ​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​រំលោភ​បំពាន​។

រូបតំណាង

ការចូលរួម​ក្នុង​កម្មវិធី និស្សិត​ផ្នែក​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ តម្រូវ​ឲ្យ​ស្លៀក​ពាក់​ត្រាប់​តាម​តួអង្គ​នានា ដែល​ពួកគេ​ពេញ​ចិត្ត ដោយ​មាន​ដូចជា រឿង STAR WARS រឿង WALKING DEAD រឿង FROZEN រឿង​AVENGERS រឿង ANIME រឿង JUSTICE LEAGUE រឿង POKEMON និង​តួអង្គ​របស់ MR. BEAN ជាដើម។ តំណាង និស្សិតផ្នែក​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម្នាក់ពីសាលកវិទ្យាល័យបញ្ញាសាស្រ្ត បានប្រាប់ឱ្យដឹងដែរថា ការចំណាយនានាក្នុងការបង្កើតកម្មវិធី និងសម្លៀកបំពាក់ ច្នៃប្រឌិត ជា Cosplay ជាការចំណាយទាំងស្រុងរបស់និស្សិត ហើយពួកគេសង្ឃឹមថាសាធារណៈជននឹងចូលរួមកម្សាន្ត ហើយគាំទ្រការបង្កើតកម្មវិធី Cosplay Charity Event នេះឱ្យបានច្រើនកុះករ៕

អត្ថបទ៖ Sunny