ស្មាតហ្វូន​កំពូល​ ៤ ឈុត ដែល​គេ​ទន្ទឹង​រង់ចាំ​ខ្លាំង​បំផុត នៅ​អំឡុង​ចុង​ឆ្នាំ ២០១៨

  • 2018-07-23 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ ពោល​មុន​ដំណាច់​ឆ្នាំ ២០១៨ ស្មាតហ្វូន​កំពូល​ៗ​ជា​ច្រើន​ម៉ូដែល​នឹង​បង្ហាញ​មុខ​ ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​​ទីផ្សារ​ដ៏​ធំ​មួយ​នេះ។ ខាង​ក្រោម​នេះ​ជា​ស្មាតហ្វូន​​កំពូលៗ​ដែល​ត្រៀម​នឹង​ប្រកាស​ចេញ ៖

១. Galaxy Note9

រូបភាព Render នៃ Galaxy Note9

ដំណឹង​ច្បាស់ៗ​ពី Samsung បាន​ឲ្យ​ដឹង​ថា​ Galaxy Note9 នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៩ ខែ​សីហា​ខាង​មុខ​នេះ។ Galaxy Note9 ត្រូវ​បាន​គេ​រំពឹង​ថា​មាន​រូបរាង​ដូច​​នឹង Galaxy Note8 ស្ទើរ​បេះ​ដាក់។ បន្ថែម​ពី​នេះ មាន​ដំណឹង​ទើប​លេច​ចេញ​ថ្មីៗ​នេះ​ថា Galaxy Note9 នឹង​បំពាក់​ថ្ម​ទំហំ​ធំ​ដល់​ ៤០០០ mAh ឯណោះ។

២. iPhone ថ្មី​បី​ម៉ូដែល​

នៅ​​ដើម​ខែ​កញ្ញា​គេ​រំពឹង​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​ដល់​ទៅ​បី​ម៉ូដែល ដែល​ក្នុង​នោះ​មាន​ iPhone ប្រើ​​អេក្រង់​ LCD ចំនួន​មួយ​មាន​តម្លៃ​ធូរ​ថ្លៃ និង iPhone ប្រើ​អេក្រង់​ OLED ចំនួន​ពីរ​ម៉ូដែល។ iPhone ទាំង​បី​នេះ ជឿ​ជាក់​ថា​មាន​រចនាបថ​ក្បាល​ឆក​ដូច​ជា​ iPhone X ខុស​គ្នា​ត្រង់​ទំហំ​អេក្រង់។

៣. Google Pixel 3

រូបភាព Render នៃ Google Pixel 3 XL

ជា​រៀង​រាល់​ឆ្នាំ Google តែង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម៉ូដែល​​ Pixel និង Pixel XL នៅ​អំឡុង​ខែ​តុលា ពោល​ក្រោយ​ពី​ការ​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី។ ដំណឹង​លេច​ធ្លាយ​កន្លង​មក​ពី Google Pixel 3 និង Pixel 3 XL មាន​ដូច​ជា​ការ​ប្រើ​រចនាបថ​​អេក្រង់​ឆក​លើ​ម៉ូដែល XL, ម៉ូដែល​ធម្មតា​នៅ​តែ​មាន​អេក្រង់​ពេញ​ផ្ទៃ, អាច​បញ្ជា​មុខងារ​ដោយ​ច្របាច់​លើ​ផ្នែក​ណា​មួយ និង បន្ត​ប្រើ​ប្រាស់​កាមេរ៉ា​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។

​៤. Huawei Mate 20

Huawei P20 Pro

នៅ​ចុង​ឆ្នាំ Huawei ក៏​​នឹង​ត្រៀម​ស្មាតហ្វូន​កំពូល​មួយ​ទៀត​របស់​ខ្លួន​ គឺ​ត្រកូល​ Huawei Mate 20 ដោយ​អាច​នឹង​បង្ហាញ​ចេញ​អំឡុង​ខែ​តុលា ឬ វិច្ឆិកា។ លក្ខណៈ​សម្បត្តិ​របស់​ Mate 20 នៅ​មិន​ទាន់​មាន​ការ​លេច​ធ្លាយ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​រំពឹង​ថា​ Mate 20 Pro អាច​នឹង​មាន​កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់​ដូច​ជា​ P20 Pro ដែរ៕​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង