ឡុង​ ជិន​ កំពុង​បុក​ពោះ​ ព្រោះ​មិន​ទាន់​ដឹង​ថា​នរណា​ឡើង​​​វគ្គ​ផ្ដាច់ព្រ័ត្រ​​​ពិត​ប្រាកដ​​

  • 2018-07-24 01:25:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ឡើង​កូដ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​ ឡុង​ ជិន​ កំពុង​​​មាន​អារម្មណ៍​បុក​ពោះ​ ព្រោះ​​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា​​ ខ្លួន​ឯង​​​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ឬ​ ឈិន​ សេរីវណ្ណថង​​ ជា​អ្នក​ឡើង​ ក្នុង​កម្មវិធី​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍។​

កីឡាករ ឡុង ជិន

ឡុង​ ជិន​ បាន​ឲ្យ​ដឹង​ថា​ ៖«មិន​ទាន់​ដឹង​ច្បាស់​ថា ​នរណា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឡើយ​ទេ។​ ឥលូវ​ខ្ញុំ​កំពុង​តែ​បុក​ពោះ​ភ័យ​អរ​ ព្រោះ​នៅ​ចាំ​អ៊ុតមើល​​ សេរីវណ្ណថង​ ម្នាក់​ទៀត​ដោយ​សារ​គេ​៣ដង​ ឈ្នះ​ទាំង​៣ដង​ រួម​មាន​ទាំង​វ៉ៃ​ដៃគូ​ឲ្យ​សន្លប់​ក៏​មាន​ ហើយ​នៅ​១​ប្រកួត​ក្នុង​ដៃ​ទៀត»។​

កីឡាករ ឡុង ជិន

អ្នក​ប្រដាល់​ដើម​កំណើត​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ថា​ ប្រសិន​បើ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​មែន​នោះ​ គឺ​មាន​សង្ឃឹម​ច្រើន​ថា​អាច​នឹង​គ្រង់​ខ្សែក្រវាត់​​នេះ​ ព្រោះ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង​។ ជា​ពិសេស​រូប​គេ​បាន​​​ដឹង​ពី​សមត្ថភាព​​ និង​ស្នៀត​ប្រយុទ្ធ​ដៃគូ​រួច​មក​ហើយ។​

កីឡាករ ឡុង ជិន

ឡុង​ ជិន​ ជា​បេក្ខភាព​ម្នាក់​ដែល​៤​ប្រកួត​ឈ្នះ​ទាំង​៤ប្រកួត​ក្នុង​នោះ​ឈ្នះ​ពិន្ទុ​ម្ដង​ ឈ្នះ​សន្លប់​២ដង​ (ទឹក១​ និង​ទឹក​២) និង​​​​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២១​ ខែ​កក្កដា​ ២០១៨​ ឈ្នះ​ស្វ័យប្រវត្តិ​កំពុង​មាន​១២​ពិន្ទុ។​ ចំណែក​ សេរីវណ្ណថង​ ៣​ប្រកួត​​ ឈ្នះ​ទាំង​៣​ប្រកួត​​ ​គឺ​​​ឈ្នះ​ពិន្ទុ​១​ ឈ្នះ​សន្លប់​១​ និង​ឈ្នះ​ស្វ័យប្រវត្តិ​១។​ ប្រសិន​បើ​ប្រកួត​លើក​ទី៤ ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​​ក្នុង​ទឹក​ទី១​ទៀត​ គឺ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​