ហាង​នៅអាមេរិកកំពុង​ស្នើ​ច្នៃ​ចិញ្ចៀន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បារាំង ហើយ​កំពុង​ទាក់​ចិត្ត Griezmann ខ្លាំង

  • 2018-07-23 13:38:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​អលង្ការ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Los Angeles ឈ្មោះ "Jason Beverly Hills” បាន​ស្នើ​សហព័ន្ធ​បាល់ទាត់​បារាំង ដើម្បី​ធ្វើ​ចិញ្ចៀន​សម្រាប់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​មួយ​នេះ ដែល​ទើប​ឈ្នះ​ World Cup កាល​ពី​ពេល​ថ្មីៗ​នេះ។

ចិញ្ចៀន​នោះ មើល​ទៅ​មាន​ទំហំ​ធំ ហើយដាំពេជ្រ ដោយ​មាន​សរសេរ​ថា "ជើង​ឯក​ពិភព​លោក" (World Champions) ហើយ​មាន​ស្លាក​សហព័ន្ធ​បាល់ទាត់​ និងទង់ជាតិបារាំង​នៅ​ចំ​កណ្ដាល។

ប្រភព៖ Marca

គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ណា​ចុះ​ផ្សាយ​ អំពី​សេចក្ដី​សម្រេច​ចិត្ត​របស់​សហព័ន្ធ​បាល់ទាត់​បារាំង ទាក់​ទង​នឹង​សំណើ​របស់ Jason Beverly Hills នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា មាន​កីឡាករ​ល្បី​បារាំង​ម្នាក់ ហាក់​ត្រូវ​បាន​ទាក់​ចិត្ត​នឹង​ចិញ្ចៀន​នេះ។ កីឡាករ​នោះ គឺ Antoine Griezmann។ កាល​ពី​ម្សិល​មិញ ខ្សែ​ប្រយុទ្ធ​បាន​បង្ហោះ​រូប​ចិញ្ចៀន​ក្នុង Story នៃ​គណនី​ផ្លូវ​ការ Instagram របស់​ខ្លួន ដោយ​សរសេរ​បែប​ច្រៀង​តាម​លំនាំ​បទ​ Big Ringsរបស់​អ្នក​ចម្រៀង Drakeថា៖ "ខ្ញុំ​មាន​ក្រុម​មួយ​ធំ ហើយ​ពួក​គេ​ត្រូវ​ការ​ចិញ្ចៀន​ធំ"។

កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup បារាំង​បាន​យក​ឈ្នះ ៤-២ លើ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ហើយ​លើក​ពាន​កម្មវិធី​នេះ​ជា​លើក​ទី ២ ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម