Mbappe បញ្ចុះបញ្ចូល​ Kante ឲ្យ​ទៅ​លេង​ជុំ​គ្នា​​នៅ​ PSG

  • 2018-07-24 01:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe សារភាព​ថា​ខ្លួន​បាន​ទទូច​ឲ្យ​ N'Golo Kante ចាកចេញ​ពី​ Chelsea ហើយ​ទៅ​លេង​រួម​​ទ្រនំ​គ្នា​នៅ​ Paris Saint Germain។

Kante គឺ​ជា​កម្លាំង​សំខាន់​ជួយ​បារាំង​លើក​ពាន​ World Cup លើ​ទឹកដី​រុស្ស៊ី​ ហើយ​រួម​គ្នា​មាន​អាជីព​បាល់ទាត់​ដ៏​ជោគជ័យ​លើ​ទឹកដី​អង់គ្លេស​ដោយ​ឈ្នះ​ Premier League ២ដង​ជាមួយ​ក្លឹប​២​ផ្សេង​គ្នា​គឺ​ Leicester City និង​ Chelsea។

បើ​សិន​ PSG ត្រូវ​យក​ Kanteតាម​សំណើ​របស់​ Mbappe មែន​នោះ​ក្លឹប​ត្រូវ​ចំណាយ​ខ្ទង់​ ១០០​លាន​ផោន​ដើម្បី​ទិញ​កីឡាករ​រូប​នេះ ខណៈ​ Chelsea អាច​នឹង​យក​ Tanguy Ndombele ពី​ Lyon ទៅ​ជំនួស​នៅ​ទឹកដី Stamford Bridge។

N'Golo Kante បាន​ចូល​រួម​ជាមួយ​ Chelsea កាល​ពី​ឆ្នាំ​២០១៦​ក្នុង​តម្លៃ​៣២​លាន​ផោន​ ដោយ​ចុះ​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន