ស្មាត់​ធំ​​មហាផ្ទៃ​ឈ្មោះ យក្ស ចូល​​​ទីលាន​វិញ​ក្រោយ​របួស​ធ្ងន់​កាល​កីឡា​ជាតិ

  • 2018-07-24 02:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​ធំ​របស់​​ក្រសួង​មហាផ្ទៃ​មាន​ឈ្មោះ​ថា ឃុន វាសនា (​ហៅ​​ក្រៅ​ យក្ស ) បាន​ចូល​ទីលាន​ហ្វឹកហាត់​ធម្មតា​វិញ​​ហើយ​ ក្រោយ​សម្រាក​ព្យាបាល​របួស​ភ្លាត់​ឆ្អឹង​ភ្នែក​គោ​ជា​ច្រើន​ខែ តាំង​ពី​​​ដើម​ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោយ​ចប់​កីឡា​ជាតិ​លើក​ទី​២​។

លោក អ៊ូ​ សុផល

លោក អ៊ូ សុផល គ្រូ​បង្វឹក​បាល់ទះ​របស់​ក្លឹប​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ ឃុន វាសនា​​ ​បាន​ចូល​ទីលាន​ហ្វឹកហាត់​វិញ និង​ជា​កម្លាំង​សំខាន់​ម្នាក់​ក្នុង​ការ​ទៅ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​​​ចុង​​ខែ​ក្រោយ​នៅ​ប្រទេស​វៀតណាម។ របួស​​នេះ​បាន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ខ្លះ​ៗ​ដល់​ការ​លូត ប៉ុន្តែ​អ្វី​ៗ​បាន​ប្រសើរ​មក​វិញ​ទាំង​ស្រុង​ ក្រោយ​ជាសះស្បើយ និង​ទទួល​បាន​ការ​ហ្វឹកហាត់​​​ដូច​ដើម។

ពេល​នេះ​សមត្ថភាព​របស់​ យក្ស ស្ទើរ​​ដូច​មុន​​ទាំង​ស្រុង​។ ក្រុម​មហាផ្ទៃ​ នឹង​​ចេញ​ទៅ​ប្រកួត​ពាន​កម្រិត​ខ្ពស់​​​មួយ​នា​ថ្ងៃ​ទី​២៦ ខែ​​សីហា នៅ​ទឹក​ដី​ប្រទេស​វៀតណាម ដែល​​មាន​ក្លឹប​បាល់ទះ​អាជីព​​មក​ពី​​ប្រទេស​ថៃ​ និង​ក្លឹប​បាល់ទះ​អាជីព​មួយ​ចំនួន​របស់​ប្រទេស​វៀតណាម។ ក្រុម​ក្រសួង​មហា​ផ្ទៃ​​ជា​ជើង​ឯក​រង​​ព្រឹត្តិការណ៍​កីឡាករ​ជាតិ​លើក​ទី​២​ ដែល​ពេល​នោះ​បាន​ប្រកួត​ចាញ់​ក្រុម​​វិសាខា​ ៣-១ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ៕

(យក្សអង្គុយ​មុខ​គេ​ស្ដាំ)​(រូបចាស់)

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី