iPhone X ​បង្កើត​​កំណត់​ត្រា​ថ្មី លក់​ចេញ​វិញ​ខាត​តិច​បំផុត​

  • 2018-07-24 02:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X មិន​ត្រឹម​តែ​ជា iPhone ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បង្អស់​នោះ​ទេ ប៉ុន្តែ​តម្លៃ​លក់​ចេញ​វិញ​របស់​វា​ក៏​បាន​ខ្ពស់​ណាស់​ដែរ។

B-Stock ដែល​ជា​ក្រុមហ៊ុន​លក់​ផលិតផល​មួយ​ទឹក​ដ៏​ធំ​មួយ​របស់​សហរដ្ឋអាមេរិក​បាន​​ឲ្យ​ដឹង​ថា​ iPhone X មួយ​ទឹក​ដែល​ប្រើ​រួច​ អាច​លក់​ចេញ​វិញ​បាន​ ៨៥% នៃ​តម្លៃ​ដើម។ នេះ​មាន​ន័យ​ថា​ iPhone X ដែល​មាន​តម្លៃ​ ១ ០០០ ដុល្លារ ពេល​លក់​ចេញ​វិញ​អាច​បាន​ដល់​តម្លៃ​ ៨៥០ ដុល្លារ​ឯណោះ ខាត​ត្រឹម​ ១៥០ ដុល្លារ​ប៉ុណ្ណោះ។

ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​នេះ​ជា​ភាគ​រយ​ដ៏​ខ្ពស់​បំផុត​មួយ​​ បើ​ធៀប​នឹង​ iPhone ​ស៊េរី​ដទៃ​ទៀត​ៗ រួម​ទាំង​ស្មាតហ្វូន​ដទៃ។ ជាក់​ស្ដែង​ iPhone 6, 6s, 7 និង iPhone 8 ជា​ដើម​នោះ អាច​​លក់​ចេញ​វិញ​​​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ត្រឹម​ ៦៥% នៃ​តម្លៃ​ដើម​ប៉ុណ្ណោះ បន្ទាប់​ពី​ចេញ​លក់​លើ​ទីផ្សារ​បាន​ ៦ ខែ៕​​ ​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង