Taylor Swift រអិល​ដួល​ពេល​សម្ដែង​លើ​ឆាក​ រួច​ងើប​ឡើង​សើច​ធ្វើ​មិន​ដឹង (វីដេអូ)

  • 2018-07-24 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន​នេះ​ ខណៈ​ពេល​​តារា​ចម្រៀង Taylor Swift សម្ដែង​នៅ​​ពហុកីឡាដ្ឋាន MetLife Satdium នៅ​រដ្ឋ​ New Jersey សហរដ្ឋ​អាមេរិក​ តារា​រូប​នេះ​បាន​រអិល​ដួល​លើ​ឆាក​ ប៉ុន្តែ​នាង​បាន​ងើប​ឡើង​វិញ​បន្ត​ការ​សម្ដែង​ធ្វើ​តែ​មិន​ដឹង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ ខណៈ​ពេល Taylor កំពុង​តែ​ច្រៀង​និង​សម្ដែង​បទ "Call It What You Want”។ នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ថត​ដោយ​អ្នក​គាំទ្រ​ គេ​សង្កេត​ឃើញ​តារា​ចម្រៀង​ឈ្នះ​ពាន​រង្វាន់​ Grammy រូប​នេះ​រអិល​ដួល​អុក​គូទ​មួយ​ទំហឹង​តែ​ម្ដង ដោយ​សារ​តែ​រអិល​លើ​ព្រោះ​មេឃ​ភ្លៀង។ ភ្លាមៗ នោះ​ តារា​វ័យ ២៨​ឆ្នាំ​រូប​នេះ​ងើប​ឡើង​មួយ​រំពេច​និង​បន្ត​ការ​សម្ដែង​ប្រៀប​ដូច​ជា​អ្នក​ជំនាញ​ម្នាក់ គួរ​ឲ្យ​សរសើរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

​​

ប្រភព៖ Aol.   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី