លេច​រឿង​ភ្ញាក់ផ្អើល ក្រោយ Ronaldo ពិនិត្យ​សុខភាព​នៅ Juventus

  • 2018-07-24 06:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ពិនិត្យ​សុខភាព​របស់ Cristiano Ronaldo នៅ​ក្លឹប Juventus បង្ហាញ​ថា គេ​​មាន​ភាព​រឹងមាំ​ដូច​កីឡាករ​បាល់ទាត់​អាជីព​វ័យ​២០​ឆ្នាំ​អញ្ចឹង ត្បិត​អាយុឈាន​ដល់​៣៣​ឆ្នាំ​ក៏​ដោយ។

Ronaldo បាន​សម្រេច​ប្ដូរ​ទ្រនំ​ទៅ​កាន់ Juventus ក្នុង​តម្លៃ​ខ្លួន​១០០​លាន​អឺរ៉ូ​ បន្ទាប់​ពី​ជោគជ័យ​នៅ Real Madrid អស់​រយៈ​ពេល​៩​ឆ្នាំ។ នា​ពេល​កន្លង​ទៅ​​មាន​ការ​បញ្ជាក់​ថា Ronaldo មាន​កាយ​សម្បទា​រឹងមាំ​​ដូច​មនុស្ស​ប្រុស​វ័យ​២៣​ឆ្នាំ​ មាន​ន័យ​ថា គេ​អាច​បន្ត​អាជីព​ដល់​៤​ឆ្នាំ​ទៅ​មុខ​ទៀត។

តែ​ចុងក្រោយ បន្ទាប់​ពី​ពិនិត្យ​សុខភាព​ក្នុង​ទីក្រុង Turin ប្រទេស​អ៊ីតាលី​បង្ហាញ​ថា ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​មាន​កាយ​សម្បទា​កាន់​តែ​រឹងមាំ​​​ដូច​មនុស្ស​វ័យ​២០​ឆ្នាំ។ តាម​ការ​ពិនិត្យ​ Ronaldo មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​តែ​៧​%​ប៉ុណ្ណោះ ខណៈ​មធ្យម​ភាគ​កីឡាករ​អាជីព​ទូទៅ​មាន​​រវាង​១០%​ទៅ​១១​%។

ជា​ការ​ពិត​មើល​ពី​សំបក​ខាង​ក្រៅ​ម្ចាស់​​ពាន Ballon d'Or មាន​រាងកាយ​​ស្តង់ដារ​ណាស់។ ក្នុង​ឆ្នាំ​២០១៧ ស្ថិតិ​ល្បឿន​ដែល​គេ​រត់​បាន​លឿន​ជាង​គេ​គឺ​៣៣,២៥​គីឡូម៉ែត្រ ក្នុង​១​ម៉ោង និង​អាច​លោត​បាន​កម្ពស់​២,៣​ម៉ែត្រ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ