គួរឲ្យបារម្ភ!​ Lisa សមាជិក​ក្រុម BLACKPINK មាន​អ្នកគំរាមឆក់យកជីវិត

  • 2018-07-24 08:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​តារា​ចម្រៀង​ K-Pop ជនជាតិថៃ Lisa របស់​ក្រុម​ BLACKPINK ក្រោយ​មាន​អ្នក​គំរាម​កំហែង​យក​ជីវិត។

តារា​ស្រី​វ័យ​ក្មេង​ Lisa ដែល​កាន់​តំណែង​អ្នក​រ៉េប​ប្រចាំ​ក្រុម​ បាន​ទទួល​សំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី ០៩ ខែ​សីហា​ ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស​នៃ​ពិធី​សម្ពោធ​បើក​ផ្សារទំនើប​អនឡាញ​ថ្មី​មួយ​របស់​ប្រទេស​នេះ។ ផ្សារ​អនឡាញ​ដែល​ជា​ដៃគូ​សហការ​ជាមួយ​ផលិតកម្ម​ YG នេះ​ នឹង​មាន​លក់​ទំនិញ​ជាច្រើន​មុខ ហើយ​វា​នឹង​ចាប់​ផ្ដើម​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​ ៣០ ខែកក្កដានេះ។

ស្របពេល​មនុស្ស​ជា​ច្រើន​កំពូង​រំភើប​ និង​ត្រៀម​ខ្លួន​ស្វាគមន៍​ដំណើរ​មក​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​របស់​ Lisa ជា​លើក​ដំបូង​ អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​តារា​ស្រី​រូបនេះ​ដែរ គឺ​ទាក់ទង​នឹង​ការ​គំរាម​យក​ជីវិត​តែ​ម្ដង។

ជាក់​ស្ដែង​ ម្ចាស់​គណនី​ Instagram មួយ​តែង​ព្យាយាម​បង្ហោះ​ពាក្យ​គំរាម​ទៅ​កាន់​ គណនី​ Instagram របស់​ Lisa (ប៉ុន្តែ​ពេល​នេះ​អ្វី​ដែល​បាន​បង្ហោះ​នោះ​ ត្រូវ​បាន​លុប​ចោល​ហើយ) ជានិច្ច។ បុគ្គល​ម្នាក់​នោះ​បាន​សរសេរ​ថា៖ "គ្មានអ្វីអាចរារាំងការបាញ់ប្រហារនៅឯពហុកីឡដ្ឋានបានទេ គឺ​សំដៅ​លើ​សម្ដែង​របស់​ BLACKPINK”។​ ផ្អែក​តាម​អ្នកគាំទ្រ​ក្នុង​ស្រុក​ជា​ច្រើន​ បាន​បញ្ជាក់​ថា​ បុគ្គល​ម្នាក់​នោះ​ មិន​មែន​ចេញ​ប្រតិបត្តិការ​ម្នាក់​ឯង​ទេ ព្រោះ​ពួកគេ​នឹង​មាន​គ្នីគ្នា​ផ្សេង​ទៀត។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​​ Lisa នឹង​ចេញ​មុខការពារ តទល់​ជន​ទាំងនោះ។

ទោះ​បី​ពេល​នេះ​ មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​មួយ​ជាក់លាក់​ទាក់ទង​នឹង​ការ​គំរាម​នេះ​ ប៉ុន្តែ​អ្នក​គាំទ្រ​ក្រុម​ BLACKPINK ទាំង​អស់​សង្ឃឹម​ថា​ទាំង​ ផលិតកម្ម​ YG ក៏​ដូចជា​អ្នក​តំណាង​ផ្សារ​ទំនើប​នោះ​ទាំង​អស់​នឹង​គិត​គូរ​ល្អិតល្អន់​បន្ថែម​ ឲ្យ​បាន​ល្អ​ទាក់ទង​សុវត្ថិភាព​របស់​តារាៗ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី