បេក្ខភាព​ប្រជែង​ពាន​កីឡាករ​ល្អ​ផ្ដាច់​គេ​លើ​លោក​គ្មាន​ Neymar ទេ​

  • 2018-07-25 02:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​ឈ្មោះ​កីឡាករ​១០​រូប​ប្រជែង​ពាន​កីឡាករ​ល្អ​ផ្ដាច់​គេ​លើ​លោក​ផ្នែក​បុរស​របស់​ FIFA (FIFA's The Best award) បាន​ប្រកាស​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។​​

កីឡាករ​ទាំង​១០​នាក់​នោះ​មាន​ដូចជា Cristiano Ronaldo, Kevin de Bruyne, Antoine Griezmann, Eden Hazard, Harry Kane, Kylian Mbappe, Lionel Messi, Luka Modric, Mohamed Salah និង​ Raphael Varane ដែល​មក​ពី​ក្របខ័ណ្ឌ​កំពូល​៤គឺ​អង់គ្លេស​, អេស្ប៉ាញ, អ៊ីតាលី​​ និង​បារាំង។​

ចាប់​អារម្មណ៍​បេក្ខភាព​ទាំង​១០​រូប​ចុង​ក្រោយ​លើក​នេះ​គ្មាន​ Neymar ទេ​ដោយ​សារ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ចំណាយ​ពេល​ភាគ​ច្រើន​សម្រាក​ព្យាបាល​របួស​កាល​ពី​រដូវ​កាល​មុន​ ហើយ​ជាមួយ​ជម្រើស​ជាតិ​ទៀត​សោត​ក៏​ Neymar មិន​អាច​ជួយ​ប្រេស៊ីល​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup ដែរ។​ ​

Ronaldo ដែល​ឈ្នះ​​ FIFA's The Best award ២​ដង​ជាមួយ​ Real នៅ​ឆ្នាំ​២០១៦ និង​២០១៧​ អាច​ឈ្នះ​ជា​លើក​ទី​៣​ក្នុង​នាម​ជា​កីឡាករ​ Juventus ក្រោយ​លើក​ពាន​ Champions League កាល​ពី​រដូវ​កាល​មុន​។​ Messi ម្ចាស់​ស្បែក​ជើង​មាស​នៅ​លីគ​អេស្ប៉ាញ​ ក៏​មិន​អាច​មើល​រំលង​បាន​ ខណៈ​ Griezmann ជា​ជយលាភី​ World Cup និង​ Europa League ជាមួយ​បារាំង​ និង​ Atletico ក៏​អាច​ឈ្នះ​វា​ដូចគ្នា។​

Mbappe, Salah, Kane, Varane និង​ Hazard មាន​ឈ្មោះ​ក្នុង​បញ្ជី​១០​នាក់​លើក​ចុង​ក្រោយ​លើក​ដំបូង​ក្នុង​អាជីព​ តែ​ហាក់​ចាញ់​ប្រៀប​កីឡាករ​មួយ​ចំនួន​ខាង​លើ​សម្រាប់​ការ​ប្រជែងFIFA's The Best award៕ ​

ប្រភព៖ FIFA   ប្រែសម្រួល៖ វីរ័ត្ន