សៀកជប់បៀររបស់បេក្ខជន AGT ពិតជាអស្ចារ្យប្លែកគេ ស្ទើរមិនជឿថាជាមនុស្សអ្នកសម្ដែង

  • 2018-07-25 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​សៀក​ដៃរហ័ស​ Shin Lim បាន​ទទួល​ជោគជ័យ​ពី​ការ​ប្រកួត​វគ្គ​ Audition ក្នុង​កម្មវិធី​ America's Got Talent ហើយ​ពេល​នេះ​លោក​បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​ជាមួយ​ក្បាច់​សៀក​ពិសេស​មួយ​ស្នៀត​ទៀត​បង្ក​បរិយាកាស​កម្មវិធី​កាន់​តែ​អស្ចារ្យ។

កាល​ពី​នៅ​ក្នុង​​វគ្គដំបូង​ បេក្ខជន​រូប​នេះ​បាន​ទាក់ចិត្ត​គណៈកម្មការ​មិនធម្មតា​ ពេល​បង្ហាញ​សមត្ថភាព​លេង​សៀក​ដោយ​ប្រើ​សន្លឹក​បៀរ។ ពេល​នេះ​ Shin Lim បាន​វិល​មក​ជា​ថ្មី​ និង​បង្ហាញ​ខ្លួន​កាល​ពី​ថ្ងៃទី​ ២៤ ខែ​​កក្កដា​ម្សិលមិញ​ ក្នុង​វគ្គ​ Judge Cuts សប្ដាហ៍​ទី​២។

ការ​សម្ដែង​បើក​ឆាក​ នៅ​ពេល​បេក្ខជន​រូបនេះ​អញ្ជើញ​គណៈកម្មការ​កិត្តិយស​ Olivia Munn មក​មើល​ការ​សម្ដែង​របស់​ខ្លួន​ដល់​លើឆាក។ Olivia បាន​ដើរ​ឡើង​ និង​អង្គុយ​ជិត​តុ​តូច​មួយ​ដែល​បាន​រៀប​ចំ​នៅ​កណ្ដាល​ឆាក។ គ្រប់​ស្នៀត​ដែល​ បេក្ខជនរូបនេះ​បង្ហាញ​ចេញ​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​មើល​ទាំងអស់​ស្មាន​មិន​ដល់​ ព្រោះ​តែ ​ភាព​រហ័ស​រហួន​របស់​លោក៕

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​ទស្សនា​ដូច​តទៅ៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម