កប់​ហ្មង! សំបុត្រ​ IMAX ១០០​សន្លឹក​​ចែក​ Free សម្ពោធ​រឿង​ "Mission: Impossible Fall Out” ល្ងាច​នេះ

  • 2018-07-25 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​ថ្ងៃ​ទី ២៥ ​ខែ​កក្កដា​នេះ Sabay MVP រួម​សហការ​ជាមួយ Major Cineplex by Smart សាខា​ Aeon Sen Sok នឹង​ប្រារព្ធ​កម្មវិធី​សម្ពោធ​ភាពយន្ត​ប្រចាំ​ឆ្នាំ​ដ៏​ធំ​​ជា​លក្ខណៈ IMAX ព្រម​ទាំង​មាន​ការ​ផ្ដល់​ជូន​ជា​ពិសេស​មួយ។

ទស្សនិកជន​ដែល​ជា​អ្នក​ស្រលាញ់​វិស័យ​ភាពយន្ត​ ព្រម​ទាំង​ចង់​បាន​បទ​ពិសោធន៍​ទស្សនា​ភាពយន្ត​ជា​លក្ខណៈ IMAX នឹង​មាន​ឱកាស​ទទួល​បាន​សំបុត្រ​ចូលរួម​ទស្សនា​ភាពយន្ត​ "Mission: Impossible Fallout” យ៉ាង​ងាយ​ស្រួល​បំផុត។ លោក​អ្នក​គ្រាន់​តែ​មក​ដល់​រោង​ភាពយន្ត Major Cineplex by Smart Aeon Mall Sen Sok នៅ​ម៉ោង ៣​កន្លះ​រសៀល​ ឲ្យ​បាន​មុន​គេ​ ព្រោះ​សំបុត្រ​ដែល​ត្រូវ​ចែក​​មាន​កម្រិត​គឺ​ ១០០​សំបុត្រ។

ភាពយន្ត "Mission: Impossible Fallout” នេះ​គឺ​ជា​រឿង​​ទី​៦​ ហើយ​របស់​សែស្រឡាយ​រឿង​ "Mission Impossible” ដែល​បាន​ការ​ចូលរួម​ពី​សំណាក់​តារា​ហូលីវូដ​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា Tom Cruise, Henry Cavill, Simon Pegg និង Rebecca Ferguson ជា​ដើម​។

អីចឹង​! កុំ​ភ្លេច​ជួប​គ្នា​ល្ងាច​នេះ!

អត្ថបទ៖ ធារ៉ូ