មើល​ទៅ​ឡូយ​ហ្មង! សាយ សៀរ៉ា ពេល​គ្រង​​ឈុត "ម៉ឺន​ឯក"

  • 2018-07-25 03:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយ សៀរ៉ា បាន​ធ្វើ​ឲ្យ​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ​ជា​ច្រើន ពោល​សរសើរ​ស្ទើរ​គ្រប់​គ្នា ក្រោយ​លេច​ចេញ​នូវ​រូបភាព​លោក គ្រង​សំលៀកបំពាក់​សម័យ​បារាំង ហៅ​ថា​ឈុត "ម៉ឺន​ឯក"។

រូបភាព​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​លោក​បញ្ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន គេ​ឃើញ សាយ សៀរ៉ា គ្រង​ឈុត "ម៉ឺន​ឯក" ពណ៌​ស មើល​ទៅ​សម​ជា​អ្នក​មាន​អំណាច​យសស័ក្ដិ។ ត្បិត​ថា​ជា​ឈុត​ក្នុង​ភាពយន្ត ប៉ុន្តែ​អ្នក​គាំទ្រ​របស់​លោក​បាន​ពោល​សរសើរ​ថា​ស្អាត ក្នុង​នោះ សូម្បី​តែ​លោក សៀរ៉ា ខ្លួន​ឯង ក៏​យល់​ថា លោក​ហាក់​មាន​ភាព​ទាក់ទាញ​ជាង​ធម្មតា​ដែរ។

“ពេល​ស្លៀក​ពាក់​ឈុត​នេះ មើល​ខ្លួន​ឯង​មាន​អារម្មណ៍​ថា​ប្លែក ព្រោះ​កន្លង​មក​មិន​ធ្លាប់​ស្លៀក​អីចឹង ហើយ​កន្លង​មក​ខ្ញុំ​ដូច​ធ្លាប់​ឃើញ​រាជបុត្រ​ប្រទេស​ម៉ាឡេស៊ី​ដឹង​ទេ ស្លៀក​ឈុត​ស្រដៀង​គ្នា​ដែរ មើល​ទៅ​ស្អាត"។

តារា​ប្រុស​រូប​នេះ បញ្ជាក់​ថា សំលៀកបំពាក់​ដែល​ខ្លួន​ស្លៀក​នេះ ជា​ឈុត "ម៉ឺន​ឯក" មាន​ក្នុង​រឿង "រនាត​ឯក" ​បច្ចុប្បន្ន​កំពុង​ដំណើរ​ថត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ហើយ​លោក​គឺ​ជា​តួឯក "ម៉ឺន​ឯក" នេះ​តែ​ម្ដង។ និយាយ​ពី​រឿង "រនាត​ឯក" គឺ​ជា​វីដេអូ​ភាគ​ទូរទស្សន៍​ប្រភេទ​បូរាណ​លាយ​សម័យ ត្រៀម​នឹង​បញ្ចប់​ការ​ថត​នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ។

សាយ សៀរ៉ា បាន​ឲ្យ​ដឹង​ថា "រនាត​ឯក" ឆ្លុះ​បង្ហាញ​ពី​ចំណង​ស្នេហ៍​មួយ​កើត​ឡើង​នា​សម័យ​លោក​ម្ចាស់ ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។ បញ្ហា​ចាក់ស្រេះ​ទាំង​ឡាយ មាន​តាំង​ពី​នៅ​ឋាន​មនុស្ស រហូត​ដល់​ឋាន​ខ្មោច ក្នុង សាយ សៀរ៉ា ត្រូវ​បាន​គេ​សម្លាប់ ដោយ​សារ​តែ​បញ្ហា​កើត​ក្នុង​ចំណង​ស្នេហ៍​ជាមួយ​នាង នួន ជា​តួឯក​សម្ដែង​ដោយ មុន្នីនាថ។

សៀរ៉ា ជា​តួម៉ឺន​ឯក បញ្ជាក់​ថា លោក​ស្លាប់​ទៅ​ព្រម​ជាមួយ​គំនុំ​ពេញ​ទ្រូង ព្រោះ​មើល​ខុស​លើ​នារី​ម្នាក់​ដែល លោក​គិត​ថា​ផូរផង់។ “រនាត​ឯក" មាន​ខ្លឹមសារ​យ៉ាង​ណា​ទៀត រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា​នៅ​ពេល​ខាង​មុខ!

រូបភាព​លោក​ម្ចាស់ តាំង​ក្នុង​សាលា​ខេត្តបាត់ដំបង(រូបភាព៖​ផ្ដល់​ដោយ សៀរ៉ា)

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម