ស្ទឹងត្រែងអើយ! ដល់កម្រិតប្រកាសអាសន្ន ទាំងមនុស្សសត្វកំពុងជម្លៀសយ៉ាងប្រញាប់

  • 2018-07-25 10:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមម៉ោង ៤ និង២០នាទីរសៀល ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេសេកុង បន្ត​ហក់​ឡើង​ដល់កម្ពស់ ១១,៥០ ម ដែល​ជា​កម្រិតប្រកាសអាសន្ន។ ក្រុមការងារខេត្ត ដឹកនាំដោយ​ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់ទីទួលសុវត្ថិភាព។ នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​ស្ទឹង​ត្រែង បាន​ឲ្យ​ដឹង​នៅ​មុន​បន្តិច។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យដឹង​ថា មក​ដល់​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០១៨​នេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ការ​បាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត​អាត់តាពើ ប្រទេស​ឡាវ បាន​បន្ត​ជន់​លិច​ចូល​ឃុំ​មួយ​ចំនួន​បន្ថែម​ទៀត គឺ​ឃុំ​ស្រែ​សំបូរ​ ដែល​ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា-ឡាវ ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង។ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧ ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ខណៈ​ទឹក​ទន្លេ​សេកុង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១១,៣៨ ម (កម្រិត​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ១១,៥០​ម)៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

អត្ថបទពេញនិយម