លែង​ភ័យ​រឿង​ដាច់​ខ្សែ​ហូត​កាមេរ៉ា Find X ពេល​ដឹង​ចំនួន​ធ្វើ​តេស្ត

  • 2018-07-25 13:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO Find X ជា​ទូរសព្ទ​រូបរាង​ថ្មី ដោយ​បង្កប់​កាមេរ៉ា​ក្នុង​ទូរសព្ទ ហើយ​ហូត​ចេញ​មក​ពេល​ត្រូវ​ការ​ប្រើ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​ព្រួយ​បារម្ភ​ពី​គុណភាព ពិសេស​ខ្លាច​ប្រើ​មិន​បាន​យូរ។

Smartphone ដែល​មាន​ផ្ទៃ​អេក្រង់​លាត​ល្អ​មួយ​នេះ បាន​ឆ្លង​កាត់​បន្ទប់​ពិសោធន៍ QE ហើយ​តេស្ត​ទៅ​លើ​ការ​ធ្លាក់ ប៊ូតុង​ចុច ការពារ​ទឹក ធូលី ពិសេស​គឺ​កាមេរ៉ា​ឡើង​ចុះ​នេះ​ឯង ដោយ​ជា​លទ្ធផល​សម្រាប់​ការ​ពិសោធន៍​ជាង ៣០ម៉ឺន​ដង អាច​ប្រើប្រាស់​រហូត​ដល់ ៥ ឆ្នាំ​ឯណោះ។ រីឯ​ដំណាក់​កាល​ផលិត​ចំនួន​ច្រើន ក៏​នៅ​តែ​មាន​ដក​សម្រាប់​ធ្វើ​ការពិសោធន៍​ផង​ដែរ។

Find X មាន​អេក្រង់​លាត​ពេញ​បែប Panoramic វិមាត្រ​ផ្ទៃ​អេក្រង់​មាន​ទំហំ ៩៣.៨% ប្រើ Chip Snapdragon 845 ជំនាន់​ចុង​ក្រោយ ហើយ​បំពាក់ RAM 6GB, ROM 256GBដោយ​ប្រកាស​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២០ កក្កដា ដែល​នឹង​លក់​ក្នុង​តម្លៃ ៨៩៩ដុល្លារ ថ្ងៃ​ទី៥ សីហា​នេះ​ហើយ៕

អត្ថបទ៖ វិទូ