រក​ឃើញ​តារា​កូរ៉េ ១០ រូប ចេះ​​ភាសា​អង់គ្លេស​ល្អ​ខ្លាំង​ អ្នក​លេខ​១ បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ដាច់​ប៉ិត

  • 2018-07-25 12:48:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋ​កូរ៉េ ពិសេស​អ្នក​នៅ​ក្នុង​វិស័យ​សិល្បៈ បាន​នាំ​គ្នា​បង្កើត​កម្មវិធី​បោះ​ឆ្នោត​រក​តារា​កូរ៉េ​ណា​ដែល​កើត​ក្នុង​ស្រុក ប៉ុន្តែ​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​ល្អ​បំផុត។ ជា​លទ្ធផល​បាន​រក​ឃើញ​តារា​កូរ៉េ ១០នាក់ ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ឆ្ងាយ។

ការ​បោះឆ្នោត​នោះ បាន​យក​ចេញ​ពី​សំឡេង​បោះ​ឆ្នោត​សរុប​ចំនួន ៦ ៧៦៥សំឡេង នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ដែល​បាន​ធ្វើ​រយៈ​ពេល​១សប្ដាហ៍​ក្នុង​ខែ​កក្កដា​នេះ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ២១ កក្កដា។ តោះ...តាម​ដាន​លទ្ធផល​ទាំង​អស់​គ្នា រាប់​ពី​លេខ​១០​ចុះ​មក​ក្រោម៖

១០.Cha Eun Woo របស់ Astro ទទួល​បាន ២%

៩.Park Seo Joon ទទួល​បាន ២.៤%

៨. BoA ទទួល​បាន ៣.១%

៧. Ryu Jun Yeol ទទួល​បាន​សំឡេង​គាំទ្រ ៣.២%

៦.Kim Young Chul ទទួល​បាន​សំឡេង​គាំទ្រ ៣.៤%

៥. Seungri សមាជិក​របស់ BIGBANG ទទួល​បាន​សំឡេង​គាំទ្រ៣.៥%

៤. Sung Si Kyung ទទួល​បាន​សំឡេង​គាំទ្រ ៤%

៣. Kang Dong Won ទទួល​បាន​សំឡេង​គាំទ្រ ១២.៤%

២. RM របស់ BTS ទទួល​បាន​សំឡេង​គាំទ្រ 233%

១. Hwang Min Hyun ទទួល​បាន​សំឡេង​គាំទ្រ ៣១.៧%

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម