ស្ពានអាកាសថ្មើរជើងថ្មីមិនមែនមានជណ្ដើរយន្តតែ១ ហើយមានលក្ខណៈពិសេសច្រើនទៀត

  • 2018-07-26 02:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​មន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ពាន​អាកាស​ថ្មើរជើង​នាង​គង្ហីង​ទើប​តែ​ដំឡើង​ជណ្ដើរយន្ត​បាន​១ ក្នុង​ចំណោម​ជណ្ដើរយន្ត​ទាំងអស់​​៦។ អ្វី​ដែល​ពិសេស ហើយ​អ្នក​ទាំង​អស់​គ្នា​មិន​ទាន់​បាន​ដឹង​នោះ ស្ពាន​អាកាស​ថ្មើរជើង​ស៊េរី​ទំនើប​នេះ នឹង​ភ្ជាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លង​ទៅ​មក​លើ​ចិញ្ចើម​ផ្លូវ​ទាំង​សងខាង​ដែល​រួម​មាន មហាវិថី​ហ្សាលដឺហ្គោល វិថី​ឆេកូ វិថី​ទេពផន។ ក្នុង​នោះ​ផ្នែក​ខាង​លិច​មហាវិថី​ព្រះមុនីរេត និង​ផ្នែក​ខាង​កើត​វិថី​ទេពផន។

បន្ថែម​លើ​ពី​នេះ​ទៀត​ស្ពាន​អាកាស​ថ្មើរ​ជើង​ទី​២ ក្នុង​រាជធានី​ភ្នំពេញ​នេះ មាន​ច្រក​ចេញ Emergency Exit ចំនួន ៦ ដែល​មាន​គម្លាត ២០ ទៅ៣២ម៉ែត្រ​ ពីច្រកមួយទៅច្រកមួយ។ ករណី​ជណ្តើរ​យន្ត Escalator មាន​គ្រោះ​អគ្គិភ័យ​ ឬ​ដាច់ភ្លើង ក៏អាចដើរលើកាំជណ្តើរបានជាធម្មតា។

ស្ពាន​អាកាស​ថ្មើរ​ជើង​ជុំវិញ​ស្តុប​រង្វង់​មូល​នាង​គង្ហីង ក្នុង​ខណ្ឌ​៧​មករា​នេះ សាងសង់​ជិត​រួចរាល់​ហើយ​មក​ទល់​នឹង​ពេល​នេះ។ ជណ្ដើរ​យន្ត​សម្រាប់​ធ្វើ​ការ​ឡើង​ចុះ​ស្ពាន​អាកាស​ថ្មើរជើងដ៏​ទំនើប​មួយ​នេះ ក៏​ដំឡើង​ជិត​រួច​រាល់​ហើយ​ដែរ។ ដូច្នេះ​មិន​យូរ​ប៉ុន្មាន បងប្អូន​ប្រជាពលរដ្ឋ​ជិត​បាន​ឆ្លង​កាត់​​ហើយ។ គម្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​នេះ ត្រូវ​បាន​មន្ទីរ​សាធារណការ​សហការ​ជាមួយ​ក្រុមហ៊ុន OCIC ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ឆ្លង​កាត់​ស្តុប មិន​ប៉ះពាល់​ចរាចរ និង​ធានា​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម