ពិបាក​រក​កន្លែង​ទិញ​សម្ភារៈ​កីឡា​ម៉ាក​ល្បី តម្លៃ​ធូរ​? នេះ​ហាង​ថ្មី​ ​ស្ទីល​បារាំង​ ត្រៀម​បើក​ឆាប់ៗ

  • 2018-07-26 04:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 69

ចន្លោះមិនឃើញ

តាំង​ពី​ឆ្នាំ ២០១១ មក ម៉ាក​សញ្ញា​ Decathlon បាន​បង្ហាញ​មុខ​លើ​​ទីផ្សារ​កម្ពុជា​រួច​ទៅ​ហើយ​​​ ជា​មួយ​ដៃ​គូ​ផ្នែក​ផ្គត់​ផ្គង់​របស់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ស្រលាញ់​កីឡា​ទាំង​អស់​ពេញ​ចិត្ត​លើ​គុណភាព និង​តម្លៃ​ជា​ខ្លាំង​។ នៅ​ពេល​នេះ ក្រុម​ហ៊ុន​បាន​សម្រេច​ដំណើរ​ការ​ហាង​ផ្ទាល់​ខ្លួន​ជា​លើក​ដំបូង ដើម្បី​ឲ្យ​ការ​ស្វែង​រក​សម្ភារៈ​កីឡា​កាន់​តែ​ងាយ​ស្រួល​ និង​សម្បួរ​បែប។

Decathlon ជា​ក្រុមហ៊ុន​លក់​សម្ភារៈ​កីឡា​ដ៏​ធំ​សម្បើម​មួយ បង្កើត​ឡើង​​នៅ​ឆ្នាំ ១៩៧៦ ក្នុង​ប្រទេស​បារាំង។ សព្វថ្ងៃ​ Decathlon មាន​​​​សាខា​ជាង ១៣០០ ​ដំណើរ​ការ​ក្នុង ៤២ ប្រទេស​ផ្សេង​គ្នា។ ឯ​សាខា​ថ្មី​ដែល​​បើក​ផ្លូវ​ការ​នៅ​កម្ពុជា​ នឹង​មាន​ទីតាំង​នៅ​ក្នុង​ផ្សារ​ទំនើប Aeon Mall Sen Sok City ជាន់​ផ្ទាល់​ដី ដោយ​​បើ​ក​​លក់​ផ្លូវ​ការ​នៅថ្ងៃសៅរ៍​ ទី​១១​ ​សីហា​ ២០១៨​ ចាប់​​ពី​ម៉ោង​ ៩ ព្រឹក​តទៅ។

​​សម្រាប់​ថ្ងៃ​បើក​លក់​ដំបូង​នេះ អតិថិជន​​អាច​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក Decathlon ​បាន​ ដើម្បី​​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា៖

  • ការ​បញ្ចូន​ផលិតផល​ត្រឡប់​ទៅ​​វិញ​ក្នុង​រយៈពេល ៣៦៥ ថ្ងៃ​ប្រសិនបើ​មិន​ត្រូវការ
  • ការចូលរួម​ព្រឹត្តិការណ៍​កីឡា​ដោយ​សេរី ឬ​ការ​ធ្វើ​តេស្ត​ផលិតផល
  • ការ​បញ្ជា​ទិញ​តាម​អន​ឡា​ញ
  • ​ទទួលបាន​ការ​កក់​ទុក​ទំនិញ​ក្នុង​ហាង
  • ​ទទួល​បាន​ការ​ដឹក​ជញ្ជូន​ដល់​ដល់​ផ្ទះ​។

Decathlon Cambodia មាន​ទំហំ​សរុប ២៥០០ម៉ែត្រការេ ដោយ​ដាក់​លក់​សុទ្ធ​តែ​សម្ភារៈ​កីឡា​ទំនើបៗជាង​ ៦០​ ប្រភេទ ព្រម​​ជាមួយ​ទីធ្លា​ជាង​ ៣០០​ម៉ែត្រការ៉េ ​ដែល​អាច​ឲ្យ​អតិថិជន​លេង​កីឡា​បាន។ ក្រុមហ៊ុន​នេះ​គ្រោង​​វិនិយោគ​លើ​ទីផ្សារ​លក់​ទំនិ​ញ​តាម​អន​ឡាញ​ក្នុងស្រុក​បន្ថែម​ទៀត​ ដែល​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​គ្រប់​រូប អាច​ទិញ​​ផលិតផល​ពី​​វិបសាយ​ខ្លួន​ផង​ដែរ។

សម្រាប់​ព័ត៌មាន​លំអិត​​ សូម​ចូល​ទៅ​កាន់


អត្ថបទ៖ សុខណា