​មក​ស្គាល់​​តួ​ឯក​ស្រី​​រឿង "Mission: Impossible Fallout” មាន​សម្រស់​ស្រស់​ស្អាត​ដូច​ម្ចាស់ក្សត្រី

  • 2018-07-26 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Rebecca Ferguson បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សេរី​រឿង Mission Impossible ម្ដង​រួច​មក​ហើយ​ កាល​ពី​ឆ្នាំ ២០១៥ នៅ​ក្នុង​រឿង "Mission Impossible: Rougue Nation”។ ពេល​នេះ​នាង​ត្រលប់​មក​វិញ​ដោយ សម្ដែង​ជា​តួអង្គ​អ្នក​ស៊ើបការណ៍​សញ្ជាតិ​អង់គ្លេស។ ដោយ​សារ​តែ​សម្រស់​ស្រស់​ស្អាត​និង​ សមត្ថភាព​ក្នុង​ការ​សម្ដែង Rebecca បាន​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​កោត​សរសើរ​នាង​តាំង​ពី​ដើម​រហូត​ដល់ចប់។ នៅ​ក្នុង​សាច់​រឿង​ថ្មី​នេះ នាង​សម្ដែង​ជា​តួអង្គ​ដែល​មាន​ភាព​ច្របូក​ច្របល់​បន្តិច ដោយ​​មាន​ឈុត​ឆាក​ប្រដេញ​គ្នា​ជាមួយ​តួអង្គ​ Tom Cruse ខ្លះៗ។

គិត​ត្រឹម​ពេល​នេះ Rebecca មាន​វ័យ​ ៣៤​ឆ្នាំ​ហើយ​ ដោយ​មាន​ឈ្មោះ​ពិត​ថា Rebecca Louis Sundström ដែល​មាន​សញ្ជាតិ​ស្វីស​និង​អង់គ្លេស។ នាង​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​បន្ទាប់​ពី​សម្ដែង​ជា​តួអង្គ Queen Elizabeth នៅ​ក្នុង​សេរី​រឿង​ភាគ "The White Queen” ឆ្នាំ​ ២០១៣។ ក្រោយ​មក​នាង​បាន​បង្ហាញ​នៅ​ក្នុង​ភាពយន្ត​ល្បីៗ​ដូច​ជា "Mission: Impossible – Rogue Nation” ឆ្នាំ ២០១៥ និង "Life” ឆ្នាំ ២០១៧ "The Greatest Showman” ឆ្នាំ ២០១៧ និង "Mission: Impossible – Fallout” ឆ្នាំ​២០១៨។

តោះ! អីចឹង​មក​មើល​​រូបរាង​ខ្លះៗ​បង្ហាញ​ពី​សម្រស់​នាង​បន្តិច​មើល៍៖​​​​​

ភាពយន្ត "Mission: Impossible – Fallout” នឹង​ចាប់​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ធារ៉ូ