អង្រួន​ចិត្ត​អ្នក​គាំទ្រ​ទៀតហើយ iPhone ប្រកាស​ខែ​កញ្ញា​នេះ មាន ៧ ចំណុច​អាប់ដេត​ថ្មី

  • 2018-07-27 02:43:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រប​បាន​នឹង​ភាព​ជោគជ័យ​នៅ​ឆ្នាំ​ចាស់ សម្រាប់​ឆ្នាំ ២០១៨ នេះ Apple រំពឹង​ចេញ​ផ្សាយ iPhone បី​ម៉ូឌែល ដោយ​រួម​មាន iPhone X (2018) ប្រើ​អេក្រង់ ៥,៨ អ៊ីញ OLED , iPhone X Plus ​ប្រើ​អេក្រង់ ៦,៥ អ៊ីញ OLED និង iPhone 9 ប្រើ​អេក្រង់ LCD។ ក្រៅ​ពី​នោះ​ក៏​មាន​ចំណុច​ខ្លាំង​ ៧ ផ្សេង​ទៀត ដែល​ប្រិយមិត្ត iOS ត្រូវ​ដឹង​ជា​ចាំ​បាច់។

១.បន្ទះ​ឈីប A12:

តាំង​ពី​ដើម​ឆ្នាំ ២០១៨ ក្រុមហ៊ុន​ផ្គត់ផ្គង់ TSMC បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ផលិត​ឈីប​ប្រភេទ 7nm ដោយ​រំពឹង​ជា​ឈីប​ជំនាន់ A12 ដោយ​អាច​ពង្រឹង​ល្បឿន​ដំណើរការ​ខ្លាំង​ជាង​មុន ២០ ភាគរយ និង​សន្សំ​សំចៃ​ថាមពល​បាន​ដល់ ៤០ ភាគរយ។ អ្វី​ដែល​ពិសេស CPU ជំនាន់​ក្រោយ​នេះ បាន​អម​មក​ជាមួយ​នូវ GPU ធុន​ខ្ពស់ ដែល​ផ្តោត​សំខាន់​លើ​ការ​ពេញ​និយម​វិស័យ​ហ្គេម​លើ​ស្មាតហ្វូន។

២.ល្បឿន​អ៊ីនធឺណិត​លឿន:

iPhone ជំនាន់​ឆ្នាំ ២០១៨ ក៏​នឹង​រំពឹង​មក​ជាមួយ​អង់តែន​គាំទ្រ​ស្តង់ដារ 4x4 MIMI អនុញ្ញាត​ឲ្យ​បង្កើន​ល្បឿន​ផ្ទេរ​ដល់​ជីហ្គាប៊ីត LTE ធៀប​នឹង​ឆ្នាំ​ចាស់​ទប់​បាន​ត្រឹម 2x2 MIMO ខណៈ SAMSUNG មាន​ធុន​ខ្ពស់​នេះ​តាំង​ពី​លើ​ជំនាន់ Galaxy S7 មក​ម្ល៉េះ។

៣.ដុំ​សាក​ថ្មី:

ឆ្នាំ​ទៅ Apple រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​មិន​បន្ថែម​ដុំ​សាក​ថ្ម​រហ័ស​ក្នុង​ប្រអប់​ស្មាតហ្វូន​តម្លៃ ១ ពាន់​ដុល្លារ ដោយ​ទាមទារ​ឲ្យ​អតិថិជន​ចំណាយ​លើ​ដុំ​ពី​ខាង​ក្រៅ​ថ្លៃ ៤៩ ដុល្លារ និង​ខ្សែ​ ២៥ ដុល្លារ​ផ្សេង​ទៀត។ ដោយ​ឡែក​ក្នុង​ឆ្នាំ​នេះ ក៏​រំពឹង​ថា Apple នឹង​ថែម​ដុំ​សាក​ថ្មី​កម្លាំង ១៨ វ៉ាត់ លើ​ដុំ​សាក​ចាស់​កម្លាំង​តូច​ត្រឹម ៥ វ៉ាត់។

៤.គាំទ្រ​ការ​ប្រើ​ស៊ីម ២:

តាម​ការ​ឲ្យ​ដឹង​ឆ្នាំ​នេះ​មាន​ដំណឹង​ភ្ញាក់ផ្អើល​ត្រង់ iPhone អាច​នឹង​ប្រើប្រាស់​ស៊ីម ២ ដោយ iPhone X គាំទ្រ​ប្រភេទ eSim (ស៊ីម ១ ) ធម្មតា ប៉ុន្តែ​ជំនាន់​ធុន​ខ្ពស់ iPhone X Plus អាច​ប្រើ​ស៊ីម ២ មាន​ទាំង​ប្រភេទ eSim និង​ប្រអប់​ស៊ីម​ធម្មតា ពោល​ជា​ឧបករណ៍​មាន​ប្រព័ន្ធ Dual-SIM។

៥.ដំឡើង RAM ដល់ 4GB:

iPhone X និង X Plus នា​ឆ្នាំ ២០១៨ នឹង​បំពាក់ RAM ធំ​ដល់ 4GB ខ្លាំង​ជាង RAM ចាស់​តូច​ត្រឹម 3GB ប៉ុន្តែ​ធៀប​នឹង​ការ​ពេញ​និយម​លើ​ទីផ្សារ​ប្រភេទ​ស្មាតហ្វូន Android ធុន​ខ្ពស់​ភាគ​ច្រើន​ហក់​ដល់ 6GB រួច​ទៅ​ហើយ។

៦.iOS 12:

iPhone ទាំង​បី​ម៉ូឌែល​នឹង​មក​ស្រាប់​ជាមួយ​ប្រព័ន្ធ iOS 12 កំណែ​ពេញលេញ​ចេញ​ពី​ប្រអប់ ដោយ​មាន​មុខងារ​ពិសេស​ជា​ច្រើន​បង្កប់​លើ iOS ជំនាន់​ក្រោយ​នេះ។

៧.កាមេរ៉ា ៣ គ្រាប់:

ធ្លាប់​តែ​ឃើញ​លើ​ស្មាតហ្វូន P20 Pro របស់​ក្រុមហ៊ុន Huawei ដោយ​ឡែក​លើ iPhone X Plus ក៏​មាន​ការ​ជឿជាក់​ខ្ពស់​ថា​នឹង​តាម​ឲ្យ​ទាន់​យុគសម័យ​ទំនើប​នៃ​កាមេរ៉ា ៣ គ្រាប់ ប្រភេទ​បញ្ឈរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម