លោក​គ្រូ ធន់​ សុភា​ សរសើរ​ ធន់​ មករា​ ទោះ​ធ្លាក់​ចេញ​​​ពី​ខ្សែក្រវាត់​​​

  • 2018-07-27 06:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូ​ ធន់​ សុភា​ ពិត​ជា​មាន​ការ​សោកស្ដាយ​ចំពោះ​កូន​សិស្ស​ ធន់​ មករា​ ដែល​មិន​បាន​ជាប់​ឡើង​ទៅ​ជុំ​បន្ទាប់​ខ្សែក្រវាត់​ខារ៉ាបាវ ​ទម្ងន់​ ៥៧​គីឡូក្រាម​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ ប៉ុន្តែ​គេ​ធ្វើ​បាន​ល្អ​ហើយ។​

កីឡាករ ធន់ មករា​

ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​សង្កេត​មើល​ចំពោះ​ មករា​ ៣ប្រកួត​កន្លង​ទៅ​នៃ​កម្មវិធី​ខ្សែក្រវាត់​ខាង​លើ​នេះ​ គឺ​គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ តែ​មិន​មាន​សំណាង​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់​ ដូច្នេះ​ពិត​ជា​មាន​សោកស្ដាយ​ណាស់​ចំពោះ​រូប​លោក​ជា​គ្រូ។​ លោក​ធ្លាប់​សង្ឃឹម​លើ​កូន​សិស្ស​រូប​នេះ​ដល់​ទៅ​ ៩០%​ ថា​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

គ្រូ​ប្រដាល់​ខាង​លើ​បន្ត​ថា​ មូល​ហេតុ​ដែល​លោក​ថា​ មករា​ ប្រកួត​បាន​ល្អ​កន្លង​ទៅ​នោះ​ ពោល​គ្រប់​ទឹក​កូន​សិស្ស​របស់​វ៉ៃ​បាន​ពេញ​ មាន​ការ​តស៊ូ​ក្នុង​ការ​ប្រកួត​ វ៉ៃ​ដោយ​បច្ចេកទេស​ មាន​តិចនិក​ និង​ការ​វ៉ៃ​ក៏​មាន​ទម្ងន់​ទៀត​ផង។​

លោកគ្រូ ធន់ សុភា និង​ ធន់​ មករា​

រំលឹក​ដែរ​ថា​ លោក​ ធន់​ សុភា​ ជា​គ្រូ​បង្វឹក​នៅ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ និង​ជា​គ្រូ​ផ្ទាល់​របស់​ ធន់​ មករា​ ផង​ដែរ។​ ដោយ​ឡែក​កូន​សិស្ស​របស់​លោក​ខាង​លើ​នេះ​ ធ្លាក់​ពី​កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​ ទម្ងន់​ ៥៧​គីឡូក្រាម​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ហើយ​ ទោះ​មាន​នៅ​សល់​ ១ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ។​ មករា​ ប្រកួត​បាន​៣ដង​ ឈ្នះ​២ដង​ និង​ចាញ់​១ដង​ មាន​៧​ពិន្ទុ​ កំពុង​មាន​៧​ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម