ដឹង​ថ្ងៃ Ronaldo​ អាច​បង្ហាញ​ខ្លួន​លើក​​ដំបូង​ឲ្យ​ក្លឹប​ថ្មី Juventus

  • 2018-07-27 01:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo គ្រោង​នឹង​​លេង​ប្រកួត​ដំបូង​ឲ្យ​ក្លឹប Juventus ពេល​ដែល​លេង​ទល់​នឹង Chievo ក្នុង​​ការ​ប្រកួត​ទី​មួយ​នៃ​រដូវ​កាល​ថ្មី Serie A ​២០១៨-១៩ នៅ​ថ្ងៃ​ទី ១៩ ខែ សីហា​ខាង​មុខ​នេះ។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ពេល​នេះ​កំពុង​តែ​សម្រាក​លំហែកាយ​ជាមួយ​គ្រួសារ ក្រោយ​ហត់នឿយ​ក្នុង​ព្រឹត្តិការណ៍ World Cup និង​មិន​បាន​ទៅ​​ចូលរួម​លេង​ត្រៀម​រដូវ​កាល​ជាមួយ​ក្លឹប​ថ្មី​ឡើយ។ ប៉ុន្តែ​អ្នក​គាំទ្រ Juventus ជា​ច្រើន​សង្ឃឹម​​ពេល​លេង​ទល់​នឹង Chievo ពួក​គេ​នឹង​អាច​ឃើញ​វត្តមាន​ដំបូង​របស់​ Ronaldo ជា​លើក​ដំបូង​ ចាប់​តាំង​ពី​គេ​ចេញ​ពី Real Madrid​ ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ។

គ្មាន​អ្វី​សង្ស័យ​សម្រាប់ Ronaldo ផ្ទាល់​​ក៏​ចង់​បង្ហាញ​ពី​​​សមត្ថភាព​ល្អ​របស់​ខ្លួន ពេល​ដែល​មក​ចូល​រួម​ក្លឹប​ថ្មី មាន​លោក Massimiliano Allegri ជា​អ្នក​ដឹក​នាំ។ ខាង​ក្រោម​ជា៥​ប្រកួត​ដំបូង​របស់ Juventus នៅ Serie A៖

  • ថ្ងៃ​ទី ១៩ ខែ សីហា - Chievo 

  • ថ្ងៃ​ទី ២៦ ខែ សីហា - Lazio 

  • ថ្ងៃ​ទី ២ ខែ កញ្ញា - Parma 

  • ថ្ងៃ​ទី ១៦ ខែ កញ្ញា - Sassuolo 

  • ថ្ងៃ​ទី ២៣ ខែ កញ្ញា​ - Frosinone 

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី