ចាប់​ពូល​ហើយ​ E-Sport កម្ពុជា​​ប៉ះ​ជើង​ខ្លាំង​​ថៃ​ និង​៣​ប្រទេស​​ទៀត​នៅ​សិង្ហបុរី​

  • 2018-07-27 02:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​កីឡា​អេឡិចត្រូនិក​​ Hyperplay សម្រាប់​វិញ្ញាសា League of Legends នៅ​ប្រទេស​សិង្ហបុរី​​ត្រូវ​បាន​ចាប់​ឆ្នោត​ និង​ចេញ​កាល​វិភាគ​នៃ​ការ​ប្រកួត​ហើយ​ដែល​​នឹង​ចាប់​ផ្តើម​ប្រកួត​នា​ថ្ងៃ​អាទិត្យ​ ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​​។

ក្រុម Revenge Team ពេល​ឈ្នះ​ជើងឯក​នៅ​កម្ពុជា

តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ថា ក្រុម​ Revenge Team ដែល​​តំណាង​ឲ្យ​កម្ពុជា​ស្ថិត​នៅ​​ក្នុង​ពូល​ A​ ដែល​មាន​​ក្រុម​ខ្លាំង​​ថៃ​ ម្ចាស់​ផ្ទះ​សិង្ហបុរី​ ហ្វីលីពីន​ និង​ប៊្រុយណេ។ ចំណែក​ពូល​ B ក៏​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ដែរ​គឺ​ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ វៀតណាម​ ឡាវ និង​មីយ៉ាន់ម៉ា​។

ក្រុម​ជើង​ឯក​កម្ពុជា Revenge Team បាន​ប្រាប់​ថា ក្នុង​ចំណោម​ក្រុម​ទាំង​អស់ ពួក​គេ​បារម្ភ​ចំពោះ​ក្រុម​របស់​ថៃ​ជាង​គេ​ដែល​មាន​សមត្ថភាព និង​កម្រិត​បច្ចេកទេស​ខ្ពស់។ ដោយ​ឡែក​ក្រុម​ផ្សេង​ៗ​ទៀត ​មិន​មែន​ជា​កង្វល់​ធំ​សម្រាប់​ក្រុម​កម្ពុជា​ឡើយ។

ក្រុម​ជើង​ឯក​កម្ពុជា​ Revenge Team ចេញ​ទៅ​ប្រកួត​នៅ​សិង្ហបុរី​ស្អែក​

កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជុំ​ទី​១ ថ្ងៃ​ទី​២៩​ ​កក្កដា​ ២០១៨​

  • ហ្វីលីពីន​ vs កម្ពុជា​
  • កម្ពុជា​ vs ថៃ​
  • សិង្ហបុរី​ vs កម្ពុជា​
  • កម្ពុជា​ vs ប្រ៊ុយណេ​

កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ជុំ​ទី​២​ ថ្ងៃ​ទី​៣០​ កក្កដា​ ២០១៨​

  • ប្រ៊ុយណេ​ vs កម្ពុជា
  • កម្ពុជា​ vs សិង្ហបុរី ​​
  • ថៃ​ vs កម្ពុជា ​​
  • កម្ពុជា​ vs ហ្វីលីពីន​

ពេល​វេលា​នៃ​ការ​ប្រកួត និង​​រូបមន្ត​នៃ​​ការ​​ស្វែង​រក​ក្រុម​​ឡើង​ទៅ​​ប្រកួត​​វគ្គ​បន្ទាប់​ទៀត ក្រុម​ការងារ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​នឹង​ផ្សាយ​ជូន​​បន្ត​បន្ទាប់​ទៀត។

ក្រុម​ E-Sports កម្ពុជា​នឹង​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​សិង្ហបុរី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សុក្រ​ ទី​២៧​ ខែ​កក្កដា ឆ្នាំ​២០១៨។

អត្ថបទ៖ ជាន ចាន់រ៉ា