ស្រីស្អាត៣រូប មានទីផ្សារខ្ពស់ ក្តាប់តំណែងតួឯកជាបន្តបន្ទាប់

  • 2018-07-27 04:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ទីផ្សារ​ភាពយន្ត​កំពុង​តែ​មាន​សន្ទុះ តារា​សម្តែង​ប្រុស​ស្រី​ក៏​មមាញឹកនឹងការសម្តែង ក្នុង​នោះមាន​តារា​ពន្លក​ថ្មី​ជា​ច្រើន​រូប​ដែល​មាន​ទាំង​ទេព​កោសល្យ និង​រូប​សម្រស់​ស្រស់​សោភា។ ថ្ងៃនេះ Sabay សូម​ណែនាំ​តារា​ស្រី​វ័យ​ក្មេង​៣​រូប កំពុង​ត្រូវ​ប៉ាន់​ក្នុង​ការ​សម្តែង លេច​មុខក្នុងរឿង​ភាព​ទូរទស្សន៍ ខែ្ស​ភាព​យន្ត​ខ្នាត​ធំ​ព្រោង​ព្រាត។

១.សាឡាត់ ស្រីឡាង៖ មាន​វត្តមាន​ក្នុង​រឿង​ភាគ "គូ​ស្នេហ៍​បម្រុង​" ដែល​កំពុង​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ CTN។ ថ្មីៗ​នេះ​តារា​ស្រី​ដែល​មាន​កម្ពស់​ដល់ទៅ​ ១ម៉ែត្រ ៧០សង់ទីម៉ែត្រ រូប​នេះ​កំពុង​តែ​សម្រុក​ថត​រឿង​ភាគ​ដែល​ប្រែ​ក្លាយ​ពី​ប្រលោម​លោក​ដ៏​ល្បី​មាន​អ្នក​អាន​រាប់​លាន​នាក់ "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់" ឲ្យ​ស្ថានីយ​ទូរទស្សន៍ PNN ថែម​ទៀត។

ក្នុង​រឿង​ភាគ​ថ្មី​នេះ ស្រីឡាង ត្រូវ​ប៉ះ​ជាមួយ​តួ​ប្រុស ប៊ឺរី។ ស្រីឡាង បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅអាយុ១៨ឆ្នាំ បើ​គិតចាប់តាំងពីឆ្នាំ២០១៤ រហូត​មក​ទល់​បច្ចុប្បន្ន តារា​ស្រី​​មាន​កំណើត​មក​ពី​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ម្នាក់​នេះ បាន​សម្តែង​ជា​តួ​ឯ​ជា​ច្រើន​រឿង​មក​ហើយ "ខ្មោច​អា​សង្ហា"  រឿង​ដំបូង​ដែល​កញ្ញា​បាន​សម្តែង​ជា​តួ​ឯក។

សាឡាត់ ស្រីឡាង កាលចូលសិល្បៈដំបូង

២.ស៊ិម ស្រីនិច៖ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សម្តែង​ជា​តួ​ឯក​ឆោម​គន់​ ពៅ ពណ្ណរី ក្នុង​រឿង​ភាគ "ស្រទន់​មន្ត​ស្នេហ៍" តារា​ស្រី​វ័យ​ក្មេង​រូប​នេះ​បាន​ឈានចូល​ជើង​ក្នុង​វិស័យ​សម្តែង​ពេញ​ទំហឹង​នៅ​ឆ្នាំ​នេះ។ ឈរ​ជើង​លើ​វិថី​សិល្បៈ​ត្រឹម​តែ​ជាង​១ឆ្នាំ​ប៉ុណ្ណោះ ស្រីនិច ធ្លាប់​សម្តែង​ភាពយន្ត​ដល់​ទៅ​ជាង​២០រឿង ហើយ​ថ្មីៗ​នេះ តារា​ស្រី​វ័យ​២០​ឆ្នាំ​ខាង​លើ​បាន​គ្រង​តួឯក​ក្នុង​រឿង  "កញ្ញា​ជើង​ខ្លាំង" របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

ស៊ឹម ស្រីនិច ហក់​ចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​កម្មវិធី​​ប្រឡង​បង្ហាញ​ម៉ូដ​ Sun supermodel ក្នុង​ឆ្នាំ​២០១៦ ​ទទួល​បាន​ជយលាភី​លេខ​១​។

៣.ចែឡេង៖ តារា​ស្រី​វ័យ​ក្មេង​ដែល​កំពុង​មាន​ទីផ្សារ​សិល្បៈ​រូប​នេះទើប​បញ្ចប់​ដោយ​ជោគជ័យ នូវ​ភាពយន្ត​ខ្នាត​ធំ "បាត​ដៃ​ខ្មៅ" ដែល​បាន​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ។ មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ទេព​កោសល្យ​សម្តែង​របស់ ចែឡេង ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន ហើយ​ថ្មី​ៗ ចែឡេង ត្រៀម​នឹង​លេច​មុខ​នៅ​ក្នុង​ភាគ​ទូរទស្សន៍​"អាពាហ៍​ពិពាហ៍​ចៃដន្យ" ។

ស្រីស្អាត ចែឡេង មាន​ឈ្មោះ​ដើម ឈាង ហ៊ុយឡេង អាយុ​២០ឆ្នាំ ត្រូវ​បាន​អ្នក​គាំទ្រ​ស្គាល់​តាម​រយៈ​ Web Series "មន្តស្នេហ៍​ប្រធាន​ថ្នាក់​តូច" ។

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម