អស់​ទាស់! រឿង "Mission: Impossible Fallout” បញ្ចុះ​តម្លៃ​​៥០​%ចុង​សប្ដាហ៍​នេះ​ពី​​ Smart VIP

  • 2018-07-27 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Mission: Impossible Fallout” ដែល​នាំ​យក​មក​ដាក់​បញ្ចាំង​នៅ​ប្រទេស​កម្ពុជា​ ដោយ​ Sabay MVP បាន​ចាប់​ដាក់​បញ្ចាំង​នៅ​កម្ពុជា​ជា​ផ្លូវ​ការ​​ចាប់​ពី​ថ្ងៃ​ទី ២៧​ខែ​កក្កដា​នេះ​ត​ទៅ​ហើយ។ នេះ​គឺ​ជា​រឿង​ទី​៦ ហើយ​នៅ​ក្នុង​ស៊េរី​រឿង "Mission Impossible” ដ៏​ល្បី​របស់​តារា​សម្ដែង​ល្បី​ជើង​ចាស់ Tom Cruise។

ភាពយន្ត​ MI6 នេះ​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន ដែល​អ្នក​អាច​នឹក​ស្មាន​មិន​ដល់​ ដោយ​មាន​តារា​សម្ដែង Tom Cruise វ័យ​៥៦​ឆ្នាំ​ជា​ផលិត​ករ​ផ្ទាល់​តែ​ម្ដង។ ភាពយន្ត​នេះ​ចំណាយ​ដើម​ទុន​ផលិត​ដល់​ទៅ ១៧៨​លាន​ដុល្លារ និង​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ដើម្បី​ថត។ ចំណុច​ពិសេស​ ចំពោះ​រឿង​នេះ​គឺ​ការ​សម្ដែង​ភាគ​ច្រើន​របស់​លោក Tom Cruise គឺ​សុទ្ធ​តែ​សម្ដែង​ដោយ​ផ្ទាល់​ខ្លួន​ មិន​ប្រើ​ប្រាស់​មនុស្ស​ជំនួស (Stunt) នោះ​ឡើយ។ ជា​ពិសេស​ឈុត​ឆាក​រថយន្ត​ម៉ូតូ​ប្រដេញ​គ្នា និង​ឈុត​បើក​បរ​ឧទ្ធម្ភាគចក្រ​គឺ​សុទ្ធ​តែ​ មិន​ប្រើ​ប្រាស់​បច្ចេកទេស​កុំព្យូទ័រ​ជំនួយ​ឡើយ។ នេះ​ហើយ​បាន​ជា​ឈុត​ឆាក​ទាំង​នោះ គឺ​មើល​ទៅ​ដូច​ជា​កើត​ឡើង​ពិតៗ​អីចឹង​ដែរ។

ចំណុច​ពិសេស​បំផុត​មួយ​ទៀត​គឺ រឿង​នេះ​គឺ​ជា​រឿង​ដំបូង​ក្នុង​សេរី​រឿង "Mission Imopossible” ដែល​បាន​ប្រើ​ប្រាស់​បច្ចេកទេស IMAX ពោល​គឺ​សហការ​ផលិត​ជាមួយ​​ក្រុមហ៊ុន​ IMAX តែ​ម្ដង​ធ្វើ​ឲ្យ​ "Fallout” ជា​ភាពយន្ត​ដំបូង​ដាក់​បញ្ចាំង​ជា​លក្ខណៈ 3D IMAX។

បើ​សិន​ជា​លោក​អ្នក​ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ ថា​តើ​ភាពយន្ត​នេះ​ពិត​ជា​ល្អ​មើល​ខ្លាំង​មែន​ឬ​យ៉ាង​ណា​ គួរ​តែ​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ។ Mission Impossible: Fallout ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ហើយ​នៅ​តាម​បណ្ដា​រោងភាពយន្តទំនើបទាំងអស់នៅភ្នំពេញ និង​ខេត្តសៀមរាប ដោយមាន​ប្រូម៉ូសិន​បញ្ចុះតម្លៃ ៥០% ពី Smart VIP សម្រាប់​ភាពយន្ត​នេះ​ជា​លក្ខណៈ 2D 3D គ្រប់​សាខា​របស់ Major Cineplex ទាំង ៣សាខា រយៈពេល៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៦ កក្កដា ដល់​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ នេះ។

ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ