ទាក់ទាញម្យ៉ាងម្នាក់ សម្រស់តារាស្រី៩រូប ក្នុងឈុតដូចគ្នា

  • 2018-07-28 05:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ថា​ជា​រឿង​ចៃដន្យ ឬ​ក៏​មាន​ចិត្ត​ដូច​គ្នា ទើប​បណ្តាល​ឲ្យ​តារា​ស្រី​ប៉ុន្មាន​ដួង​ខាង​ក្រោម​នេះ​ស្លៀកសម្លៀក​បំពាក់​ឈុត​ដូច​គ្នា​បេះ​បិទ។ ត្បិតលេងឈុតតែមួយដូចគ្នា តែសម្រស់តារាចម្រៀង សម្តែង និងពិធីការិនីយើងស្អាតទៅតាមទម្រង់មុខ ម៉ូដសក់ម្យ៉ាងម្នាក់។

១.តារា​សម្តែង ភិន សុដាលីស និងពិធីការិនី សុខ សុម៉ាវត្តី៖ ថ្មីៗ​នេះ​អ្នក​ទាំង​ពីរ​បាន​ស្លៀក​ឈុត​មួយ ដែល​មាន​៣​ពណ៌​លាយ​ចម្រុះ​គ្នា មើល​ទៅ​ស្រស់​ស្អាត​មួយបែបម្នាក់ ដោយអ្នកមេម៉ាយទាំងពីរលេងស្ទីលសក់ខុសប្លែកពីគ្នា ម្នាក់បួងសក់ឡើងលើទាំងអស់ ឯម្នាក់ទៀតលេងម៉ូដសក់ការ៉េ។

២.ពិធីការិនី ជីជី និង​តារាសម្តែង ប៊េបី៖ អ្នក​ទាំង​ពីរ​គឺ​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ ម្ល៉ោះ​ហើយ​មាន​ចិត្ត​ដូច​គ្នា មិន​មែន​ជា​ចម្លែក​នោះ​ទេ។ ឈុត​ដែល​ស្រី​ស្អាត​ទាំង​២​ស្លៀក​ដូ​ចគ្នា មាន​ពណ៌ខ្មៅ ជា​ប្រភេទ​ឈុត​ខោជើងវែង និងអាវមានដៃមួយចំហៀង។

៣.តារា​ចម្រៀង ឱក សុគន្ធកញ្ញា សុខ ពិសី និងពេជ្រ សោភា៖ ឈុត​រូប​ឆ្នូតៗ​ដែល​មា​នពណ៌​ខៀវ និង​ក្រហម ត្រូវ​បាន​ស្រី​ស្អាត​ទាំង​៣​ស្រលាញ់​ពេញ​ចិត្ត។

៤.តារាសម្តែង ដួង ម៉ានិច និងពិធីការិនី ថន លក្ខិណា៖ កន្លង​មក​អ្នក​ទាំងពីរ​ប្រតិព័ទ្ធ​លើ​រ៉ូប​ពណ៌​ក្រហម​ខ្លី​ត្រឹម​ជង្គង់ រំលេច​សរសៃ​ឆ្មាៗ​នៅ​ផ្នែក​ខាង​លើ ពិត​ជា​ស័ក្តិសម​នឹង​រាង​ដ៏​​តូច​ច្រឡឹង​របស់​តារា​ស្រី​ទាំង​ពីរ។

អត្ថបទ៖ ដេត ធន្នី