Chelsea​ ដាក់​តម្លៃ​កំណត់​ត្រា​ពិភព​លោក​លើ Hazard​ ប្រសិន​ក្លឹប​ណា​ចង់​បាន

  • 2018-07-28 02:59:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ​ Chelsea ចង់​បាន​តម្លៃ​កំណត់ត្រា​ពិភពលោក​២០០​លាន​ផោន ប្រសិន​ពួក​គេ​លក់ Eden Hazard​ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ។

ក្លឹប​យក្ស​​អេស្ប៉ាញ Real Madrid នៅ​តែ​​មាន​បំណង​ចង់​បាន​​កីឡាករ​ឆ្នើម Hazard ប៉ុន្តែ Chelsea មិន​លក់​តារា​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប​នោះ​ទេ ហើយ​​ដឹង​ថា តម្លៃ​នេះ​អាច​រារាំង​មិន​ឲ្យ​ក្លឹប​​ផ្សេង​ៗ​អាច​ឆក់​យក​កីឡាករ​ខ្លួន​បាន។

Hazard​ មិន​មាន​ការ​ជំរុញ​ណា​មួយ​ឲ្យ​គេ​ចេញ​ពី​អង់គ្លេស​ឡើយ។ ជាពិសេស​គ្រូ​ Chelsea​ ថ្មី​លោក Maurizio Sarri ចង់​ធ្វើ​ការ​ជាមួយ​កីឡាករ​បែលហ្ស៊ិក​រូប​នេះ​និង Willian ដែល​ក្លឹប​មិន​លក់​ឲ្យ Barcelona។ តាម​ព័ត៌មាន​ចុងក្រោយ​លោក Sarri នឹង​ត្រៀម​ឲ្យ Hazard ធ្វើ​​ជា​ប្រធាន​ក្រុម​រដូវ​កាល​ក្រោយ។

Chelsea ពិត​ជា​បារម្ភ​សម្រាប់​ការ​បាត់បង់​ម្ចាស់​ជយលាភី​លេខ​៣​ World Cup ២០១៨ Eden ព្រោះ​កន្លង​ទៅ​គេ​បាន​បដិសេធ​ពង្រីក​កុងត្រា​ថ្មី​នៅ Stamford Bridge។ Hazard ពេល​នេះ​សល់​កុងត្រា​២ឆ្នាំ​ទៀត​នៅ Chelsea​ហើយ​ធ្លាប់​បង្ហើប​ថា​ គេ​ចង់​រក​បទពិសោធន៍​ថ្មី​នៅ​កន្លែង​ផ្សេង៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ