អ្នកគាំទ្រនៅតែគិតថា Park Seojoon និង Park Minyoung ស្រលាញ់គ្នា ព្រោះភស្តុតាងទាំងនេះ

  • 2018-07-28 04:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មានរបាយការណ៍ចេញនៅព្រឹកព្រហាមថ្ងៃទី២៧ កក្កដា បដិសេធអំពីទំនាក់ទំនងស្នេហ៍រវាង Park Minyoung និង Park Seojoon ក្តី ប៉ុន្តែអ្នកគាំទ្រនៅតែមិនអស់ចិត្តទល់តែសោះ។ ពួកគេបានរកភស្តុតាងនិងសញ្ញាមួយចំនួនដែលបញ្ជាក់ថា អ្នកទាំងពីរពិតជាស្រលាញ់គ្នាពិតមែន។

ភស្តុតាងទាំងនោះរួមមាន៖

១. Park Minyoung និង Park Seojoon ពាក់​ខ្សែ​ដៃ​ពណ៌​​ខ្មៅ​ដូច​គ្នា​នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​ចូល​រួម​ក្នុង​កម្មវិធី​មួយ​កាល​ពី​ខែ​មីនា និង ឧសភា ឆ្នាំ​២០១៨នេះ។ ទោះ​បី​ជា​ខ្សែ​ដៃ​នោះ​ធម្មតាបំផុត ប៉ុន្តែ​អ្នក​គាំទ្រ​ជឿ​ថា​វា​ជា​ខ្សែ​ដៃគូ​ស្នេហ៍។

២.ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ គឺ Park Seojoon និង Park Minyoung បានទៅ ហុងកុង អាមេរិក និង​ជ៉បុន​ជាមួយ​គ្នា។ ក្នុង​ដំណើរ​ទៅ​ក្រៅ​ប្រទេស​នោះ អ្នក​ទាំង​ពីរ​បាន​បង្ហោះ​រូប ដែល​ថត​នៅ​ប្រទេស​ទាំង​នោះ​នៅ​លើ Instagram ពេលតែមួយ។

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ដេត ធន្នី