Rose ក្រុម Blackpink ចាយ​លុយ​មិន​ចេះ​តិច លើ​សម្លៀកបំពាក់​ពេល​ចេញ​ក្រៅ​ម្ដងៗ

  • 2018-07-28 08:35:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rose សមាជិក​ក្រុម​ចម្រៀង​ល្បី​កូរ៉េ Blackpink ជា​តារា​ចម្រៀង​ម្នាក់​ មាន​សម្រស់​ស្រស់​ស្អាត និង​ ​មាន​ការ​តុប​តែង​ខ្លួន​គួរ​ឲ្យ​ស្រលាញ់ ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ សម្រាប់ Rose ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​តារា​មាន​កេរ្តិ៍ឈ្មោះ​ល្បីពេញ​ពិភពលោក មិន​ថា ពេល​ឡើង​ឆាក​ប្រ​គំតន្ត្រី ឬ​ថត​ MV ថ្មី​ៗ​នោះ​ទេ សូម្បី​ចេញ​ក្រៅ​ម្តង​ៗ​ក៏​តារា​រូប​នេះ​ សម្រិត​សម្រាំង​លើ​សម្លៀកបំពាក់​ដែរ ដោយ​ជ្រើស​រើស​តែ​ Brand ថ្លៃ​ៗ​ប៉ុណ្ណោះ ។

បន្ទាប់​ពី​ជោគ​ជ័យ​កាន់​តែ​ខ្លាំងលើ​អាជីព​ចម្រៀង ដោយ​ថ្មី​ៗ​នេះ ក្រុមBlackpink ក្អោប​ក្ដាប់​បាន​តំណែង​ថ្មី​ៗ​ជា​ច្រើន​ ឈ្នះ​ដាច់​លើ​ក្រុម K-Pop ដទៃ។ ការ​ស្លៀក​ពាក់​របស់​ Rose កាន់តែឡូយឆាយ ស្រស់​ស្អាត​មិន​ធម្មតា និង​សុទ្ធ​តែ​ម៉ាក​ល្បី​ៗ តម្លៃ​ថ្លៃ​ៗ​ រហូត​មួយ​តួ​ខ្លួន​របស់ តារា​កើត​ឆ្នាំ ១៩៩៧ ​នេះ ពេល​ខ្លះ​មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​ទៀត​ផង៕​​

​​

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី