មកទល់ពេលនេះ ខេត្តស្ទឹងត្រែង នៅតែប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្ន

  • 2018-07-30 02:39:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ បាន​បន្ត​កើន​ឡើង​លើស​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។​ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រសួង​ធន​ធាន​ទឹក​ នា​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨។

តាម​របាយការណ៍​បញ្ជាក់​ថា ​ទឹកទន្លេ​មេគង្គ​ក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៧៥ ម៉ែត្រ ខណៈ​កម្រិត​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម៉ែត្រ​​ប៉ុណ្ណោះ ។ ​នៅ​ពេល​នេះ ទឹកទន្លេ​បានចាប់ផ្តើម​លិច​ចូល​តំបន់​ទំនាប​មួយ​ចំនួន​ដែល​នៅ​តាម​ដង​ទន្លេ​ជា​បណ្តើរៗ​ហើយ ។

អាស្រ័យ​ហេតុនេះ សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់​នៅជាប់​នឹង​ទន្លេ ថែរក្សា​សុវត្ថិភាព ​និង​សុខភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​កុមារ​តូច​ៗ៕​​​

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ក្រសួងធនធានទឹក

អត្ថបទពេញនិយម