ញាក់សាច់! សួនសត្វហ្វីលីពីន ប្រើពស់ថ្លាន់លឿងទម្ងន់៥០គីឡូ ម៉ាស្សាឲ្យភ្ញៀវ (មានវីដេអូ)

  • 2018-07-30 03:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​សត្វ​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន បាន​ផ្តល់​នូវ​សេវាកម្ម​ដ៏​ពិសេស​មួយ​ដល់​ភ្ញៀវទេសចរ ដោយ​ការ​ប្រើ​ពស់​ថ្លាន់​ម៉ាស្សា។ អ្នក​ដែល​ក្លាហាន​អាច​សាកល្បង​ទទួល​យក​បទពិសោធន៍​នៃ​ការ​លួងលោម ដោយ​សត្វ​ពស់​ថ្លាន់​ពណ៌​លឿង ទម្ងន់ ៥០គីឡូក្រាម​នេះ​បាន។

បើ​តាម​វីដេអូ​បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​ពស់​វាល​លើ​រាងកាយ​ស្រ្តី​ម្នាក់ ដោយ​ផ្តល់​នូវ​ភាព​ត្រជាក់ និង​ការ​ម៉ាស្សា​ដ៏​ស្រស់ស្រាយ តាមរយៈ​ទម្ងន់​ធ្ងន់ និង​សីតុណ្ហភាព​រាងកាយ​ទាប​របស់​វា។ ផ្ទុយទៅវិញ ការ​ម៉ាស្សា​ដ៏​ព្រឺព្រួច​នេះ នឹង​មិន​ផ្តល់​ជូន​សម្រាប់​អ្នក​ខ្សោយ​បេះដូង ឬ​ឆាប់​ភ័យ​ឡើយ។ នេះ​បើ​តាម​សម្តី​បុគ្គលិក​ក្នុង​ឧទ្យាន Crocodile Park ស្ថិត​ក្នុង​ទីក្រុង Davao City ប្រទេស​ហ្វីលីពីន។

អ្នកស្រី Renalyn Jainga ដែល​បាន​ទទួល​យក​ការ​ម៉ាស្សា​នេះ បាន​និយាយ​ថា វា​ពិត​ជា​ស័ក្តិសម​នឹង​តម្លៃ​ណាស់ (ប្រមាណ​២ដុល្លារ)។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា សត្វ​ពស់​ថ្លាន់ (Burmese Python) ប្រភេទ​នេះ​មាន​ដើមកំណើត​នៅ​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម