មកទៀតហើយ! បង្ហាញ​ខ្លួនជាថ្មី អ្នកលេងសៀកមិនចេះស្ដីនេះបំភ័យ Judge ឡើងស្វាយមាត់

  • 2018-07-30 03:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​ជោគជ័យ​នៅ​វគ្គ​ Audition ពេល​នេះ​អ្នក​លេង​សៀក​ដែល​តែង​ធ្វើ​ឲ្យ​ទស្សនិកជន​ភ័យ​ The Sacred Riana បាន​វិល​មក​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​វគ្គ​ Judge Cuts។

មុន​បញ្ចាំង​ជា​ផ្លូវ​ការ កម្មវិធី​ America's Got Talent បាន​បង្ហាញ​ឈុត​សម្ដែង​មួយ​ក្បាច់​របស់​ បេក្ខនារី​ The Sacred Riana ដែល​ត្រៀម​ចាក់​ផ្សាយ​នៅ​សប្ដាហ៍​ទី​ ៣​នៃ​វគ្គ​ Judge Cuts។ មិន​ខុស​ពី​សប្ដាហ៍​មុនៗ​ទេ អ្នក​លេង​សៀក​រូបនេះ​ បាន​ធ្វើ​ឲ្យ​ទស្សិកជន ជាពិសេស​គណៈកម្មការ​ប្រចាំ​កម្មវិធី​ Mel B ភ័យ​ញាប់ញ័រ​បំផុត។

ក្រៅ​ពី​ព្រឺព្រួច​នឹង​ការ​សម្ដែង​បែប​អាថ៌​កំបាំង​ ទាក់ទង​នឹង​វិញ្ញាណ​នេះ​ គ្រប់​គ្នា​ក៏​អស់​សំណើច​មិន​ស្ទើរ​ដែរ ពេល​ឃើញ​ទឹកមុខ​ភ័យៗ​របស់ Mel B និង​ Howie Mandel។

ឈុត​ឆាក​កាន់​​តែ​ភ្ញាក់​ផ្អើលពេល​នាង​សម្ដែង​ជិតចប់ តើមានរឿងអ្វីកើតឡើងខ្លះ? ទស្សនាដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី