Liverpool ប៉ះ​ Man Utd មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​ទី​៣​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​

  • 2018-07-30 08:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Manchester United ៤​ទល់​នឹង​១​កាល​ពី​ថ្ងៃ​សៅរ៍​ចំពោះ​អ្នក​គាំទ្រ​ពាក់​អាវ​ក្រហម​ជាង​១​សែន​នាក់​នៅ​ការ​ប្រកួត​ International Champions Cup។​

តាម​តួ​លេខ​ឲ្យ​ដឹង​ថា​ជំនួប​ដែល​គេ​ឲ្យ​ឈ្មោះ​ សង្គ្រាម​ពណ៌​ក្រហម​ ឬ Red War មាន​អ្នក​ទស្សនា​ផ្ទាល់​ នៅ​កីឡដ្ឋាន​ Michigan ចំនួន​ ១០១២៥៤​នាក់​ ជា​កំណត់ត្រា​​មាន​អ្នក​មើល​ច្រើន​បំផុត​ទី​៣​នៅ​អាមេរិក។​

កំណត់ត្រា​ការ​ប្រកួត​​មាន​អ្នក​មើល​ច្រើន​បំផុត​លើ​ទឹកដី​សំបូរ​ដុល្លារ​បាន​ទៅ​លើ​ការ​ប្រកួត​ Manchester United ប៉ះ Real Madrid ដែល​មាន​ចំនួន​ ១០៩៣១៨​នាក់​ ស្រប​ពេល​ប្រកួត​មាន​អ្នក​មើល​ច្រើន​បំផុត​ទី​ពីរ​​គឺ​កាល​ Real Madrid ប៉ះ​ Chelsea ក្នុង​ឆ្នាំ​២០១៦​គឺ​មាន​ចំនួន​ ១០៥៨២៦​នាក់៕

ប្រភព៖ CNN   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម