២-៣ថ្ងៃទៀត ទឹកទន្លេមេគង្គនឹងហក់ឡើងគំហុកដល់ខេត្តចំនួន៣ របស់កម្ពុជា​

  • 2018-07-30 08:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ទន្លេ​មេគង្គ​នៅ​ប្រទេស​កម្ពុជា បន្ត​កើន​ឡើង​ ក្នុងរយៈពេល​ ២ -៣ថ្ងៃ​បន្ថែម​ទៀត​ ដោយ​សារ​មាន​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​ នៅក្នុង​តំបន់​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ​ និង​ឡាវ។​ យោង​តាម​ការព្យាករ​នេះ នឹង​ធ្វើ​ឲ្យ​ទឹកទន្លេ​កើន​ឡើង​ខ្ពស់​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន។

​ក្នុង​នោះ​ការ​ព្យាករ​ចំពោះ​​ខេត្ត​ចំនួន​បី ដែល​នៅ​ជាប់​នឹង​ទន្លេ​មេគង្គ​ ដូច​ជា៖

  • នៅថ្ងៃទី​ ០៣​ ខែសីហា​ ឆ្នាំ​២០១៨ ​ទន្លេមេគង្គ​ខេត្ត​ស្ទឹងត្រែង​ ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់​ ១១,៤០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ)។

  • នៅថ្ងៃទី​ ០៤​ ខែសីហា​ ឆ្នាំ​២០១៨ ទន្លេមេគង្គខេត្ត​ក្រចេះ​​ ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់​ ២២,១៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ)។

  • នៅថ្ងៃទី​ ០៥​ ខែសីហា​ ឆ្នាំ​២០១៨ ទន្លេមេគង្គ​ខេត្តកំពង់​ចាម​​ ទឹក​អាច​នឹង​កើន​ឡើង​ដល់​កម្ពស់​ ១៥,២៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)។

ហេតុដូច្នេះ ​សូម​ប្រជាពលរដ្ឋ​នៅ​តំបន់​ជាប់​ទន្លេ​ខាង​លើ​ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ជៀសវាងគ្រោះ​ថ្នាក់​កើត​ឡើង​ជាយថាហេតុ៕

អត្ថបទ៖ ស៊ិន សាវ៉េត