Ronaldo បាន​ជួប​មុខ Higuain និង Dybala លើក​ដំបូង​នៅ Juventus

  • 2018-07-31 02:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ជួប​មិត្ត​រួម​ក្រុម​ថ្មី​ៗ​មួយ​ចំនួន​​នៅ Juventus ​ជា​លើក​ដំបូង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​​ក្នុង​លីគ Serie A ដែល​ត្រៀម​ចាប់​ផ្ដើម​នៅ​ខែ​ សីហា​ខាង​មុខ។

កីឡាករ​តម្លៃ​​ខ្លួន​១០០​លាន​អឺរ៉ូ​ផ្ទេរ​ពី Real Madrid បា​នធ្វើ​ដំណើរ​មក​ដល់​ទីក្រុង Turin ​ប្រទេស​អ៊ីតាលី​សាជាថ្មី​កាល​​ពីយប់​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​សម្រាក​លំហែកាយ​ក្រោយ​ជួយ​ព័រទុយហ្គាល់​នៅ​ព្រឹត្តិការណ៍ World Cup។ មាន​អ្នក​​គាំទ្រ​របស់​ Juventus ជា​ច្រើន​អ្នក​រង​ចាំ Ronaldo នៅ​​ព្រលានយន្ត​ហោះ។

​ក្នុង​ការ​មក​ដល់​នេះ​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​បាន​​ធ្វើ​ការ​ពិនិត្យ​សុខភាព​ម្ដង​ទៀត​និង​ជួប​មិត្ត​រួម​ក្រុម​ថ្មី​ៗ​ដូច​ជា Paulo Dybala, Juan Cuadrado និង​ Gonzalo Higuain ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​នៅ​អេស្ប៉ាញ។ កាល​​​ពិនិត្យ​សុខភាព​ផ្លូវ​ការផ្ទេរមក​ប្រទេស​អ៊ីតាលី​ Ronaldo បាន​ជួប ​អ្នក​ចាត់​ការ​លោក Massimiliano Allegri និង Giorgio Chiell ​ម្ដង​រួច​ហើយ មុន​ពេលពួក​គេ​ទៅ​លេង​ត្រៀម​រដូវ​កាលថ្មី៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ