“Mission: Impossible – Fallout” បើក​ឆាក​រក​ចំណូល​បាន​ច្រើន​ជាង​គេ ក្នុង​ស៊េរី​រឿង​នេះ

  • 2018-07-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ទី​៦ របស់​សេរី​រឿង Mission Impossible មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ៦១,២​លាន​ដុល្លារ​ឯណោះ​សម្រាប់​សប្ដាហ៍​ទី​១​។ សេរី​រឿង​នេះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៩៦ ហើយ​ក៏​ចាប់​ផ្ដើម​រីក​ចំរើន​និង​ប្រែប្រួល​តាម​ឆ្នាំ​និង​វគ្គ​ថ្មី​ជា​បន្ត​បន្ទាប់។ "Fallout” ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភាពយន្ត​បែប​ Action វាយ​តប់​បាញ់​ប្រហារ​ដ៏​ល្អ​បំផុត​មួយ​ប្រចាំ​ឆ្នាំ ខណៈ​ដែល​រឿង "Ghost Protocol” និង "Rogue Nation” ក៏​សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​នោះ​ដូច​គ្នា។

ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ "Mission: Impossible Fallout” រក​ចំណូល​បាន ៦១,២​លាន​​ ច្រើន​ជាង "Mission: Impossible II” រក​បាន​ ៥៧,៨​លាន​ដុល្លារ​ដែល​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​ជា​ភាពយន្ត​ក្នុង​សេរី​រឿង​នេះ រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​សប្ដាហ៍​ដំបូង។

បន្ទាប់​ពី​នេះ ភាពយន្ត​ដែល​លេច​ធ្លោ​លើ​តារាង​ Box Office គឺ "Mamma Mia! Here We Go Again” និង "The Equalizer 2” ដែល​រក​ចំណូល​បាន ១៥,១​ និង ១៤​លាន​​ដុល្លារ​ប្រហាក់​ប្រហែល​គ្នា។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “The First Purge” ប្រាក់​ចំណូល​ ២,២​លាន​ដុល្លារ

៩. “Skyscraper” ប្រាក់​ចំណូល​ ៥,៣លាន​ដុល្លារ

៨. “Jurassic World: Fallen Kingdom” ប្រាក់​ចំណូល​ ៦,៧​លាន​ដុល្លារ

៧. “Incredible 2” ប្រាក់​ចំណូល ៧,៣​លាន​ដុល្លារ

៦. “Ant-Man and the Wasp” ប្រាក់​ចំណូល​ ៨,៨​លាន​ដុល្លារ

៥. “Teen Titans Go! To The Movies” ប្រាក់​ចំណូល ១០,៤​លាន​ដុល្លារ

៤. “Hotel Transylvania 3: Summer Vacation” ប្រាក់​ចំណូល ១២,៣​លាន​ដុល្លារ

៣. “The Equalizer 2” ប្រាក់​ចំណូល ១៤​លាន​ដុល្លារ

២. “Mamma Mia! Here We Go Again” ប្រាក់​ចំណូល​ ១៥,​១​លាន​ដុល្លារ

១. “Mission: Impossible – Fallout” ប្រាក់​ចំណូល ៦១,២​លាន​ដុល្លារ

Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ