Jennie រង​ការ​ចោទ​ប្រកាន់​ថា​លេង​ចរិត​ដូច​ព្រះ​នាង​ដាក់​សមាជិក​ក្រុម​

  • 2018-07-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ច័ន្ទ ទី ៣០ ខែ​កក្កដា​នេះ កម្រង​រូបភាព​មួយ​ចំនួន​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​បង្ហាញ​ពី​អត្ត​ចរិត​តារា​ចម្រៀង Jennie ធ្វើ​ចរិត​ដូច​ជា​ព្រះ​នាង​ម្ចាស់​ដាក់​សមាជិក​ដ​ទៃ។

ដំបូង​ឡើយ ការ​ចោទ​ប្រកាន់​ទាំង​នេះ​បាន​កើត​ឡើង ដោយ​អ្នក​មិន​ពេញ​ចិត្ត​នាង​មួយ​ចំនួន​បាន​និយាយ​ថា​នាង​ជា​កូន​សំណព្វ​របស់​ម្ចាស់​ផលិតកម្ម YG ហើយ​នាង​តែង​តែ​មានសម្លៀកបំពាក់ស្រស់​ស្អាត​ជាង​គេ បើ​ធៀប​នឹង​សមាជិក​ដទៃ​ក្នុង​ក្រុម BLACKPINK។ រហូត​មក​ដល់​ពេល​នេះ នៅ​ពេល​ដែល​រូបភាព ២សន្លឹក​របស់​នាង​ត្រូវ​បាន​បែក​ធ្លាយ ទើប​មហាជន​មួយ​ចំនួន​បាន​ជឿជាក់​ថា Jennie ពិត​ជា​ទទួល​បាន​ការ​មើល​ថែ​ជា​ពិសេស​ជាង​សមាជិក​ផ្សេង​ៗ​ពិត​មែន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​គាំទ្រ​របស់​នាង បាន​បញ្ចេញ​ប្រតិកម្ម​តប​ភ្លាមៗ ទៅ​កាន់​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ដែល​បាន​បង្ហោះ​រូបភាព​ដែល​ថា​តារា​ចម្រៀង Jennie ទទួល​បាន​ការ​មើល​ថែ​ខុស​ពី​សមាជិក​ដទៃ រួម​ទាំង​ថា​នាង​លេង​ចរិត​ដូច​ព្រះ​នាង​នោះ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​របស់​នាង​រូប​នេះ បាន​ប្រមូល​រូបភាព​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ និង​ចរិត​ស្លូតបូត​ពី​ធម្មជាតិ​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ បង្ហាញ​ទៅ​កាន់​មហាជន ដើម្បី​បញ្ឈប់​ការ​យល់​ច្រឡំ​ចំពោះ​រូប​នាង​ទៀត។ អ្នក​គាំទ្រ​របស់​នាង បាន​និយាយ​ថា គ្រប់គ្នា​យល់​ច្រឡំ​ចំពោះ Jennie ដោយ​សារ​តែ​ទឹកមុខ​ស្មើ​របស់​នាង ទើប​ធ្វើ​ឲ្យ​គេគិត​ថា នាង​ឫក និង​ឆ្មើងឆ្មៃ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា