ស្រ្តីអង់អាច បំបែកកំណត់ត្រាពិភពលោក ឡើងកំពូលភ្នំ Everest ៩ដង

  • 2018-07-31 07:38:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិ​នេប៉ាល់ មាន​ឈ្មោះ​ថា Lhakpa Sherpa វ័យ​៤៤ឆ្នាំ បាន​បង្ហាញ​ពី​ភាព​អង់អាច​ក្លាហាន​របស់​ខ្លួន ដោយ​ឡើង​លើ​កំពូល​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក Everest កម្ពស់ ៨ ៨៤៨ម៉ែត្រ រហូត​ដល់​ទៅ ៩ដង​ឯណោះ។

បច្ចុប្បន្ន អ្នកស្រី Lhakpa កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក «ស្ត្រី​ឡើង​ដល់​កំពូល​ភ្នំ Everest ៩​ដង» ហើយ​គ្រោង​នឹង​ឡើង​ជា​លើក​ទី១០ នៅ​ឆ្នាំ​ក្រោយ​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រៅ​ពី​ការ​ឡើង​ភ្នំ អ្នកស្រី Lhakpa ធ្វើ​ការ​រយៈពេល ៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍ ជា​អ្នក​លាង​ចាន និង​ដឹក​សំរាម នៅ​ឯ​ផ្សារ​ទំនើប Whole Foods ស្ថិត​ក្នុង​ទីក្រុង West Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក។

ការងារ​មួយ​នេះ​អាច​ឲ្យ​អ្នក​ស្រី​រក​ប្រាក់​បាន ១១,៥០ដុល្លារ​ក្នុង​មួយ​ម៉ោង ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​នានា រួម​ទាំង​កូន​ស្រី​២នាក់ អាយុ ១១ និង ១៦ឆ្នាំ​ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នកស្រី Lhakpa បាន​ឡើង​លើ​កំពូល​ភ្នំ Everest បាន​ជោគជ័យ​ដំបូង​បង្អស់ នៅ​អាយុ​២៧ឆ្នាំ៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម